|
រូបទង់ជាតិនៅក្នុងឧបសម្ពន្ធ១
នៃច្បាប់រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣
ទង់ជាតិខ្មែរបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣
ដែលមានកំណត់រូបភាព នៅក្នុងឧបសម្ពន្ធ១ នៃច្បាប់រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។
ទង់ជាតិខ្មែរបច្ចុប្បន្នមានរាងបួនជ្រុងទ្រវែង ឬចតុកោណកែង ដែលមានពណ៌ខៀវអមសងខាងពីលើនិងពីក្រោមស្របគ្នាមានទំហំ១/៤។
ពណ៌ក្រហមនៅចំកណ្តាលមានទំហំ២/៤ និងមានរូបប្រាសាទអង្គរវត្តមើលឃើញតែកំពូលបីដែលមានពណ៌ស
ហើយស្ថិតនៅចំពាក់កណ្តាលពណ៌ក្រហមនេះ ។ ពណ៌នីមួយៗរបស់ទង់ជាតិខ្មែរមានអត្ថន័យដូចតទៅ៖
១. ពណ៌ខៀវ តំណាងអោយសេចក្តីរុងរឿង
ថ្លៃថ្នូរ សុចរិត យុត្តិធម៌ និងសេចក្តីស្មោះត្រង់របស់ប្រទេសជាតិ ។
២. ពណ៌ក្រហម
តំណាងអោយសេចក្តីអង់អាចក្លាហាន ឆន្ទៈមោះមុត ហ៊ានប្រយុទ្ធ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ
។
៣. ពណ៌ស រូបប្រាសាទកំពូលត្រីសូល៍ ជាតំណាងសេចក្តីបរិសុទ្ធ
បញ្ញាញាណ ទេពកោសល្យឧត្តុង្គឧត្តម អរិយធម៌ជះពន្លឺល្បីល្បាញ
ឯករាជ្យភាព បូរណភាពទឹកដី និងអធិបតេយ្យរបស់ជាតិ៕
No comments:
Post a Comment