សម័យមូលប្រវត្តិ សម័យបុរេប្រវត្តិ
និងសម័យប្រវត្តិសាស្ត្រខ្មែរ
សម័យមូលប្រវត្តិ ជាសម័យមួយដែលចាប់ផ្តើមនិយាយតាំងពីកំណកំណើតដំបូងរបស់មនុស្ស
គឺតាំងពីមនុស្សបានវិវត្តពីសត្វស្វាម្យ៉ាង រហូតដល់មនុស្សមិនទាន់មានឧស្សាហកម្ម
(មិនទាន់ចេះធ្វើសម្ភារៈប្រើប្រាស់)។
សម័យបុរេប្រវត្តិ
ជាសម័យមុនប្រវត្តិសាស្ត្រ ដែលកាលនោះ មនុស្សចេះធ្វើឧស្សាហកម្មហើយ។ សម័យនោះ មនុស្សមានការវិវត្តខួរក្បាលកាន់តែប្រសើរជាងសម័យមូលប្រវត្តិ
គឺមនុស្សចេះយកដុំថ្ម ឬឈើគប់ផ្លែឈើដែលនៅខ្ពស់ៗ មនុស្សចេះប្រមូលថ្មពីមាត់បឹង និងទន្លេមកគរទុកសម្រាប់កែច្នៃជាឧបករណ៍ប្រើប្រាស់ផ្សេងៗ
ដូចជាពូថៅ ផ្គាក់ លំពែង ពន្លូង...ដោយការសំលៀង ឬត្រដុស។ នៅសម័យនេះមនុស្សមានទំនាក់ទំនងគ្នាហើយ
ប៉ុន្តែពុំទាន់មានភាសាសម្រាប់និយាយទេ។
សម័យប្រវត្តិសាស្ត្រ
ជាសម័យដែលរាប់ចាប់តាំងពីមនុស្សមានភាសា និងអក្សរសម្រាប់ប្រើប្រាស់។
នៅចុងសម័យបុរេប្រវត្តិ មនុស្សចេះទាក់ទងគ្នាហើយ។
ការទាក់ទងគ្នានេះតម្រូវអោយមនុស្សត្រូវមានភាសាសម្រាប់និយាយ និងអក្សរសម្រាប់កត់ត្រាភាសាដែលពួកគេនិយាយ
ក្រោយមកមនុស្សក៏បានច្នៃសូរសំឡេងរបស់ពួកគេទៅជាប្រព័ន្ធដែលអាចស្តាប់គ្នាបាន
នោះគឺភាសា ព្រមទាំងគូសជាសញ្ញាផ្សេងៗដែលអាចឱ្យពួកគេអាចយល់ពីអ្វីដែលគេនិយាយ
នោះគឺអក្សរ។ ឆ្លងតាមពេលវេលា និងដំណើរវិវត្តជាច្រើនពាន់ឆ្នាំ
ភាសានិងអក្សរនោះបានបែកក្លាយទៅជាភាសានិងអក្សរជាច្រើនពាសពេញសាកលលោក។ អ្នកប្រវត្តិវិទូជាច្រើនបានដាក់ឈ្មោះថា
សម័យប្រវត្តិសាស្ត្រ ចាប់តាំងពីពេលនោះមក។
តើសម័យប្រវត្តិសាស្ត្រខ្មែរចាប់ផ្តើមកើតឡើងពីត្រឹមណាមក? ចាប់ពីពេលនោះមកដល់បច្ចុប្បន្ននេះ តើខ្មែរមានប៉ុន្មានសម័យកាលប្រវត្តិសាស្ត្រហើយ?
បើយោងតាមនិយមន័យពាក្យ
ប្រវត្តិសាស្ត្រ សម័យប្រវត្តិសាស្ត្រខ្មែរអាចចាប់ផ្តើមកើតឡើងនៅត្រឹមប្រមាណចុងស.វ.ទី២ឬមុននេះបន្តិច
ព្រោះខ្មែរមានអក្សរនៅក្នុងរាជ្យស្តេចស្រីមារៈ (សិលាចារឹកវ៉ូកាញ់)។
តែបើគិតតាមវង្សក្សត្រ ខ្មែរមានប្រវត្តិសាស្ត្រនៅពាក់កណ្តាលស.វ.ទី១ នៃគ.ស
ព្រោះព្រះបាទកៅណ្ឌិន្យបានចូលមកនិងសោយរាជ្យនៅស្រុកខ្មែរនៅគ.ស. ៥០[1]
។ មកដល់បច្ចុប្បន្ននេះ ខ្មែរមានសម័យប្រវត្តិសាស្ត្រ៤ធំៗ គឺ៖
១. សម័យមុនអង្គរ ឬបុរេអង្គរ (ពីស.វ.ទី១
ដល់ ទី៩ ឬពីឆ្នាំ ៥០ ដល់ ៨០២)។ សម័យនេះចែកជាពីរសម័យ តូចៗទៀតគឺ ៖
Ø
សម័យនគរភ្នំ (គ.ស.៥០ ដល់ គ.ស.៥៥០)
Ø
សម័យចេនឡា (គ.ស.៥៥០ ដល់ គ.ស.៨០២)
២. សម័យអង្គរ (ពីស.វ.ទី៩
ដល់ ទី១៥ ឬពីឆ្នាំ ៨០២ ដល់ ១៤៣១) ។ សម័យអង្គរចែកជា៤ដំណាក់កាលគឺ៖
Ø
ដំណាក់កាលចាក់គ្រឺះ (គ.ស.៨០២ ដល់ គ.ស.៩៤៤)
Ø
ដំណាក់កាលកសាង (គ.ស.៩៤៤ ដល់ គ.ស.១១៧៧)
Ø
ដំណាក់កាលលូតលាស់ដល់កំពូល (គ.ស.១១៧៧ ដល់ គ.ស.១២០១)
Ø ដំណាក់កាលធ្លាក់ចុះ
(គ.ស.១២០១ ដល់ គ.ស.១៤៣១)
៣. សម័យកណ្តាល (ពីស.វ.ទី១៥
ដល់ ទី១៩ ឬពីឆ្នាំ ១៤៣១ ដល់ ១៨៦៣)។ សម័យនេះចែកជា២សម័យតូចៗទៀត គឺ៖
Ø
សម័យលង្វែក (គ.ស.១៤៣១ ដល់ គ.ស.១៦១៨)
Ø សម័យឧត្តុង្គ
(គ.ស.១៦១៨ ដល់ គ.ស.១៨៦៣)
ឃ. សម័យទំនើប ឬសម័យបច្ចុប្បន្ន (ពីស.វ.ទី១៩
ដល់ បច្ចុប្បន្ន)។ សម័យនេះចែកសម័យតូចៗជាច្រើន គឺ៖
Ø
សម័យអាណានិគមបារាំង (គ.ស.១៨៦៣ ដល់ គ.ស.១៩៥៣)
Ø
សម័យសង្គមរាស្ត្រនិយម (គ.ស.១៩៥៥ ដល់ គ.ស.១៩៧០)
Ø
សម័យសាធារណរដ្ឋខ្មែរ (សម័យ លន់ នល់) (គ.ស.១៩៧០
ដល់ គ.ស.១៩៧៥)
Ø
សម័យកម្ពុជាប្រជាធិបតេយ្យ (សម័យ ប៉ុល
ពត) (គ.ស.១៩៧៥ ដល់ គ.ស.១៩៧៩)
Ø
សម័យរដ្ឋកម្ពុជា (គ.ស.១៩៧៩ ដល់ គ.ស.១៩៨៩)
Ø
សម័យប្រជាមានិតកម្ពុជា (គ.ស.១៩៨៩ ដល់ គ.ស.១៩៩៣)
Ø សម័យព្រះរាជាណាចក្រកម្ពុជា
(គ.ស.១៩៩៣ ដល់ បច្ចុប្បន្ន) ៕
រៀបរៀងដោយ : លីដា អំណត់
No comments:
Post a Comment