អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Tuesday, July 5, 2016

ជួរភ្នំកម្ពុជា


    ភ្នំ គឺជាពំនូកដីឬថ្មដែលដុះខ្ពស់ឡើងត្រដែតផុតពីដីធម្មតា។ នៅកម្ពុជា ភ្នំបាន​ដុះឡើង​រដេប​រដុប​ត្រង់នេះមួយត្រង់នោះមួយជាខ្សែវែងអន្លាយដែលគេឱ្យឈ្មោះថាជួរភ្នំ។ នៅប្រទេស​កម្ពុជា​​យើង ជួរភ្នំមានពីរគឺ៖​
១. ជួរភ្នំក្រវាញ : ស្ថិតនៅទិសនិរតីនៃប្រទេស សណ្តូកតាមបណ្តោយឆ្នេរ ពីខេត្តកោះកុង​ដល់​កំពត​​​​​​​​។ ជួរភ្នំក្រវាញចែកជា៣ផ្នែកគឺ ក្រវាញខាងលិច ក្រវាញកណ្តាល និងក្រវាញខាង​កើត។
  • ក្រវាញខាងលិច : សណ្តូកពីប៉ៃលិនដល់ពោធិ៍សាត់។ ភ្នំដែលខ្ពស់ជាងគេនៅតំបន់នេះ គឺភ្នំទំពេរ១៥៦៣ម៉ែត្រ ។
  • ក្រវាញខាងកើត :  ចែកជាប្រជុំភ្នំបីគឺ ប្រជុំភ្នំខ្ជោល ប្រជុំអូរម្លូរ​ និងប្រជុំភ្នំដំរី ។ ប្រជុំ​ភ្នំ​ខ្ជោល​ស្ថិតនៅចន្លោះខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ ដែលមានភ្នំ​ឱរ៉ាល់ ១៨១៣​ម៉ែត្រ​​​(ខ្ពស់ជាងគេនៅកម្ពុជា)។ ប្រជុំអូរម្លូរស្ថិតនៅចន្លោះស្រែអំ​​បិល និងកំពង់ស្ពឺ ដែលមា​​ន​ខ្ពង់រាបគិរីរម្យកម្ពស់ ៧០០ម៉ែត្រ។ ប្រជុំភ្នំដំរីដាច់ចេញពីប្រជុំ​អូរម្លូរដោយច្រកពេជ្រនិល និងបញ្ចប់ដោយមុខចំណោតភ្នំបូកគោ (១០៧៥ម៉ែត្រ)​។
  • ក្រវាញកណ្តាល : មានផ្ទៃខាងទេរពីមោងមកកោះកុង។ ភ្នំដែលមានកំពូលខ្ពស់ជាង​គេ​នៅតំបន់នេះ គឺភ្នំសំកុះ ១៧៤៤ម៉ែត្រ។
­២.ជួរភ្នំដងរែក : ស្ថិតនៅទិសខាងជើងនៃប្រទេស បង្កើតបានជាព្រំដែនអន្តរជាតិ​រវាងកម្ពុជា និងថៃ។ វាជាគែមខាងត្បូងនៃខ្ពង់រាបនគររាជដែលមានមុខចំណោតខ្លាំងមកខាងកម្ពុជា សណ្តូក​ពីកើតទៅលិចចាប់ពីជ្រលងទន្លេមេគង្គដល់​ទន្លេចៅព្រះយ៉ានៃប្រទេសថៃ ។ ជួរភ្នំដង​រែកមានប្រវែងប្រហែល៣០០គីឡូម៉ែត្រ និង​​​​​រយៈកម្ពស់ចុះលំដាប់ពីកើតទៅលិចពី៧០០​ម៉ែត្រ ទៅ ២០០ម៉ែត្រ ។

 រៀបរៀងដោយ លីដា អំណត់

2 comments:

  1. ពិតជាល្អណាស់

    ReplyDelete
  2. អរគុណចំពោះការចែករំលែក

    ReplyDelete