អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Monday, July 4, 2016

ជុំវិញប្រទេសកម្ពុជា



               ១. ជុំវិញប្រទេសកម្ពុជា[1]
១­. ចូរនិយាយពីប្រទេសកម្ពុជា ។
          ក. ទីតាំងភូមិសាស្រ្ត
  ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍ត្រង់ឧបទ្វីបឥណ្ឌូ ​ចិន( កម្ពុជា ឡាវ វៀតណាម​ ​) ចន្លោះខ្សែស្របទី ១០˚­­១៥˚ នៃរយៈទទឹងខាង​ជើង​និងចន្លោះខ្សែបណ្តោយទី១០២˚­­១០៨˚ នៃរយៈបណ្តោយខាងកើត ។
  ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ​០៣៥ គីឡូម៉ែត្រការេ និងប្រជាជន ១៣ ៣៩៥ ៦៨២នាក់[2]  ស្រីចំនួន ៦ ៨៧៩ ៦២៨នាក់ និងប្រុស ៦ ៥១៦ ០៥៤នាក់ ។
   ប្រទេសកម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង ដែលមានចំណុចកណ្តាល​ក្បែរទីក្រុងកំពង់ធំ បណ្តោយពីលិចទៅកើត ៥៦០គីឡូម៉ែត្រ ទទឹងពីជើងទៅ​ត្បូង៤៤០ គីឡូម៉ែត្រ ព្រំប្រទល់សរុបប្រវែង២៦០០គីឡូម៉ែត្រ ៥/៦ជាដីគោក និង១/៦ជាឆ្នេរសមុទ្រ។
ប្រទេសម្ពុជាមានព្រំប្រទល់ខាងជើងជាប់ថៃនិងឡាវ ខាងត្បួងជាប់ឈូងសមុទ្រ​ថៃនិងវៀតណាម  ខាងលិចជាប់ថៃ ខាងកើតជាប់វៀតណាម ។
          ខ. សណ្ឋានដី
ភាគកណ្តាលប្រទេសកម្ពុជា ជាទំនាបដ៏ធំប្រហែល១/៣នៃផ្ទៃប្រទេស ព័ទ្ធជុំ​វិញដោយតំបន់ភ្នំនិងខ្ពង់រាប ។ គេចែកសណ្ឋានដីកម្ពុជាជា៤តំបន់ធម្មជាតិគឺ៖
​​             ​​​‌      ១. តំបន់មាត់សមុទ្រ
តំបន់មាត់សមុទ្រ ស្ថិតនៅប៉ែកនិរតីនៃប្រទេស មានខេត្តកោះកុង ខេត្តព្រះសី ហនុ ខេត្តកែប ខេត្តកំពត ហើ យចែកជាបីផែ្នកទៀត មានទំនាបឆ្នេរ ឆ្នេរ និងឈូង។ ទំនាបឆ្នេរតូចចង្អៀត សំបូរផ្លូវទឹកខ្លីៗនិងព្រៃកោងកាច ។
 ឆ្នេរមានប្រវែង៤៤០គីឡូម៉ែត្រ ចាប់ពីចាំយាម( ព្រំដែនថី ) ដល់ហាទៀង( ព្រំ​ដែនវៀតណាម ) ។ ឈូងសមុទ្រកម្ពុជាសំបូរកោះដូចជា កោះកុង កោះរុង កោះ​រង់សន្លឹម កោះថ្មី កោះទន្សាយ កោះតាង កោះពូលូវៃ (កោះអាចម៌សេះ) ...។
                   ២. តំបន់ប្រជុំភ្នំ
តំបន់ប្រជុំភ្នំចែកជាពីរជួរគឺ៖
­ជួរភ្នំក្រវាញ : ស្ថិតនៅទិសនិរតីនៃប្រទេស សណ្តូកតាមបណ្តោយឆ្នេរ ពីខេត្តកោះកុង​ដល់កំពត​​​​​​​​ ។ ជួរភ្នំក្រវាញចែកជាផ្នែកគឺ ក្រវាញខាងលិច ក្រវាញខាង​កើត និងក្រវាញកណ្តាល ។
                     × ក្រវាញខាងលិច: សណ្តូកពីប៉ៃលិនដល់ពោធិ៍សាត់ មានកំពូល​ខ្ពស់គឺភ្នំទំពេរ១៥៦៣ម៉ែត្រ ។
                     × ក្រវាញខាងកើត:  ចែកជាប្រជុំភ្នំបីគឺ ប្រជុំភ្នំខ្ជោល ប្រជុំអូរម្លូរ​និងប្រជុំភ្នំដំរីប្រជុំភ្នំខ្ជោលស្ថិតនៅចន្លោះខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ មានភ្នំ​

 ឱរ៉ាល់១៨១៣ម៉ែត្រ(ខ្ពស់ជាងគេនៅកម្ពុជា) ប្រជុំអូរម្លូរស្ថិតនៅចន្លោះស្រែអំ​​ បិល និងកំពង់ស្ពឺ មា​​នខ្ពង់រាបគិរីរម្យ ៧០០ម៉ែត្រ  ។ ប្រជុំភ្នំដំរីដាច់ចេញពីប្រជុំ​អូរម្លូរដោយច្រកពិចនិល និងបញ្ចប់ដោយមុខចំណោតភ្នំបូកគោ(១០៧៥ម៉ែត្រ)​
                       ×ក្រវាញកណ្តាល: មានផ្ទៃខាងទេរពីមោងមកកោះកុង មានកំ   ​ពូលភ្នំខ្ពស់ គឺភ្នំសំកុះ(១៧៤៤ម៉ែត្រ)
­ជួរភ្នំដងរែក: ស្ថិតនៅទិសខាងជើងនៃប្រទេស បង្កើតបានជាព្រំដែនអន្តរជាតិ​រវាងកម្ពុជា និងថៃ ។ វាជាគែមខាងត្បូងនៃខ្ពង់រាបនគររាជដែលមានមុខចំ ណោតខ្លាំងមកខាងកម្ពុជា សណ្តូកពីកើតទៅលិចចាប់ពីជ្រលងទន្លេមេគង្គដល់​ទន្លេចៅព្រះយ៉ានៃប្រទេសថៃ ។ ជួរភ្នំដងរែកមានប្រវែង៣០០គីឡូម៉ែត្រ និង​​​​​   រយៈកំពស់ចុះលំដាប់ពីកើតទៅលិចទៅ២០០ម៉ែត្រ ។
                             ៣. តំបន់ទំនាបកណ្តាល
ទំនាបមួយនេះស្ថិតចំកណ្តាលប្រទេស សណ្តូកតាមទិសពាយព្យ­­អាគ្នេយ៍ មាន​រាងទ្រវែងហើយស្តួចកណ្តាល រីកធំឆ្ពោះទៅត្បូង  ជាទំនាបល្បាប់មានទំហំស្មើ ១/៣នៃផ្ទៃប្រទេស ហើយចែកជាពីរគឺទំនាបបឹង និងទំនាបទន្លេបួនមុខ ។
                   ×ទំនាបបឹង : ស្ថិតនៅជុំវិញបឹងទ​ន្លេសាប មានរយៈកំពស់  ២៥   ម៉ែត្រ ដល់២០០ម៉ែត្រ ។ គេចែកទំនាបបឹងជា៣ផ្នែកគឺៈ ទំនាបលិចទឹកជាប្រចាំ​ ទំនាបលិចទឹកជំនន់ និងទំនាបខ្ពស់មិនលិចទឹក(វាលស្រែ) ។
                   ×ទំនាបទន្លេបួនមុខៈ ស្ថិតនៅជុំវិញទន្លេទាំងបួន ។ គេ ចែកទំនាបនេះជា៣ផ្នែកគឺៈ តំប​ន់ដីល្បាប់(ជាប់មាត់ទន្លេ) តំបន់លិចទឹកនៅរដូវវស្សា និង​តំបន់មិនលិចទឹក ។
          ៤. តំបន់ខ្ពង់រាប
តំបន់ខ្ពង់រាបចែកជាពីរគឺៈ ខ្ពង់រាបខាងកើតនិងឥសាន និងខ្ពង់រាបជើង ។​
                    ×ខ្ពង់រាបខាងកើតនិងឥសានៈ ចែកជាបួនផ្នែកគឺៈ ខ្ពង់រាប​ក្រចេះ­ ស្ទឹងត្រែង ខ្ពង់រាបខេត្តកំពង់ចាម ខ្ពង់រាបរតនគិរី(បរកែវ) និងខ្ពង់រាបមណ្ឌលគិ​រី (ឆ្លូងលើ) ។
                    ×ខ្ពង់រាបខាងជើងៈ ស្ថិតនៅចន្លោះទំនាបកណ្តាល ជួរភ្នំដងរែក និង​ជ្រលងទន្លេមេគង្គ ។ មានកូនភ្នំដូចជា ភ្នំត្បែង (ព្រះវិហារ) ភ្នំចុងកាល គូលេន (សៀរាប) ភ្នំសន្ទុក(កំពង់ធំ) ៕
២.តើមានខេត្តប៉ុន្មានជុំវិញបឹងទន្លេសាប ? ចូររៀបរាប់ ។
­មានខេត្តចំនួន៥នៅជុំវិញបឹងទន្លេគឺ ពោធិ៍សាត់  បាត់ដំបង  កំពង់ធំ  កំពង់ឆ្នាំង  សៀមរាប ។
៣. តើព្រំដែនអន្តរជាតិអូរស្មាច់ស្ថិតនៅខេត្តណា?
­ព្រំដែនអន្តរជាតិអូរស្មាច់ស្ថិតខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា ។
៤. តើទន្លេមេគង្គមានប្រវែងប៉ុន្មាន ? កាត់ប្រទេសណាខ្លះ? ហូរកាត់កម្ពុជាប៉ុន្មាន​?
­ទន្លេមេគង្គមានប្រវែង ៤២០០គីឡូម៉ែត្រ ហូរកាត់ប្រាំប្រទេសនៅអាស៊ីអាគ្នេយ៍ មាន កម្ពុជា ឡាវ ថៃ ភូមា វៀតណាម ។ ហូរកាត់កម្ពុជាប្រវែង៥០០គីឡូម៉ែត្រ ។
៥. តើប្រទេសកម្ពុជាមានប្រវែងបណ្តោយ  ទទឹងប៉ុន្មាន? ផ្ទៃប៉ុន្មាន?ភ្នំខ្ព​ស់ៗនៅកម្ពុជាមានអ្វីខ្លះ? ចូររៀបរាប់ ។
­ប្រទេសកម្ពុជាមានបណ្តោយ(កើត­លិច)ប្រវែង៥៦០គីឡូម៉ែត្រ   ទទឹង(ជើង­ត្បូង)ប្រវែង ៤៤០គីឡូម៉ែត្រ ។ កម្ពុជាមានផ្ទៃ ១៨១ ០៣៥គីឡូម៉ែត្រការេ ។ ភ្នំ​​ ខ្ពស់ៗមានៈ
          × ភ្នំឳរ៉ាល់ កំពស់ ១៨១៣ម៉ែត្រ
          × ភ្នំសំកុះ កំពស់ ១៧៤៤ម៉ែត្រ
          × ភ្នំបូកគោ កំពស់ ១០៧៥ម៉ែត្រ......។
៦. តើរមណីយដ្ឋានភ្នំឧត្តុងស្ថិតឯណា ? មានចម្ងាយប៉ុន្មានពីភ្នំពេញ?  ចេតិយនៅទីនោះជាអ្វី ? តម្កល់អ្វី ?
­រមណីយដ្ឋានភ្នំឧត្តុង រឺភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្តាល មានចម្ងាយ  ៤៥  គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ ។ចេតិយនៅទីនេះជាព្រះសក្យមុនីចេតិយ ដែលតំកល់ព្រះសិរីរឹកធាតុព្រះសម្មាសម្ពុទ្ធ ។ព្រះសរីរិកធាតុត្រូវបានចោរបាត់ថ្ងៃ អង្គារ ទី១០ ខែមករា ឆ្នាំ២០១៣ និងរកឃើញវិញនៅថ្ងៃ.....
៧.តើតំបន់មានមីនច្រើនជាងគេនៅកម្ពុជាស្ថិតនៅឯណា ?
­តំបន់មានច្រើនជាងគេនៅកម្ពុជាស្ថិតនៅទិសពាយព្យ និងនៅតំបន់ជុំវិញបឹង​ទន្លេសាប 
៨.តើផ្លូវជាតិលេខ២មានប្រវែងប៉ុន្មានគីឡូម៉ែត្រ ?កាត់ខេត្តណាខ្លះ ?
­ផ្លូវជាតិលេខ២ ជាផ្លូវចេញពី​ភ្នំពេញ​ទៅ​ព្រំប្រទល់​វៀតណាម កាត់​តាម​តាខ្មៅ និង​តាកែវ ប្រវែង​ ១៣៧គ.ម។
៩. តើជួរភ្នំក្រវាញ និងជួរភ្នំដងរែកស្ថិតនៅឯណានៃប្រទេសកម្ពុជា ?ជាប់ខេត្ត​ណាខ្លះ ?
­ជួរភ្នំក្រវាញស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ជាប់ខេត្តកោះកុង ព្រះសីហនុ   
កែប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ ។ ចំណែកជួរដងរែកស្ថិតនៅទិសខាងជើងនៃប្រទេស បង្កើតបានជាព្រំដែនអន្តរជាតិ​រវាងកម្ពុជា និងថៃ។ វាជាគែមខាងត្បូងនៃខ្ពង់រាបនគររាជដែលមានចំណោតខ្លាំងមកខាងកម្ពុជា សណ្តូកពីកើតទៅលិចចាប់ពីជ្រលងទន្លេមេគង្គដល់​ទន្លេចៅព្រះយ៉ានៃប្រទេសថៃ។ ជួរភ្នំដងរែកមានប្រវែង៣០០គីឡូម៉ែត្រ  និង​​​​​រយៈកម្ពស់ចុះលំដាប់ពីកើតទៅលិចពី។
១០. តើស្ពានគីសូណា(កំពង់ចាម ទន្លេបិទ)មានបរិមាត្រប៉ុន្មាន? កសាងនៅឆ្នាំ ណា?រួចពេលណា?អស់ប្រាក់ប៉ុន្មាន?
­ស្ពានគីសូណា (កំពង់ចាម ទន្លេបិទ ) មានបណ្តោយ១៣៦០ម៉ែត្រ   ទទឹង   ១២ ម៉ែត្រ ។ កសាងនៅឆ្នាំ១៩៩៨ រួចនៅឆ្នាំ២០០១ អស់ប្រាក់ ៥៧លានដុល្លា ។
១១. តើប្រទេសកម្ពុជាបច្ចុប្បន្នអនុវត្តប្រព័ន្ធសេដ្ឋកិច្ចបែបណា ? ប្រព័ន្ធសេដ្ឋ​កិច្ចនោះមានលក្ខណៈដូចម្តេច ?
­ បច្ចុប្បន្នប្រទេសកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។ ប្រព័ន្ធសេដ្ឋកិច្ច​នេះមានលក្ខណៈដូចជា​៖
                 × មានការប្រកួតប្រជែងផលិតផល
                 × លក់ផលិតផលមិនកំណត់នៅតាមទីផ្សារ
                 × មិនកំណត់បរិមាណផលិតផល ចង់ផលិតប៉ុន្មានក៏ដោយអោយតែលក់ដាច់
                 ×​ តម្លៃ និងគុណភាពស្របតាមតំបន់
      ​​           × ប្រើដើមទុនតិចក្នុងការផលិត ។
១២. តើប្រលានយន្តហោះនៅកម្ពុជាមានប៉ុន្មាន?​ ឯណាខ្លះ ?
­ ប្រលានយន្តហោះនៅកម្ពុជាមានពីរគឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានសៀមរាប នៅខេត្តសៀមរាប ៕
១៣. តើសិប្បកម្មផលិតអំបិលសំខាន់ជាងគេនៅកម្ពុជាស្ថិតនៅឯណា ?
­ សិប្បកម្មផលិតអំបិលសំខាន់ជាងគេនៅកម្ពុជាស្ថិតនៅស្រែអំបិលខេត្តកំពត
១៤. តើផ្សារធំថ្មីជាស្នាដៃនៃស្ថាបត្យករណា ?កសាង នៅឆ្នាំណា ?
­ ផ្សារធំថ្មីជាស្នាដៃរបស់ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ។ កសាងនៅឆ្នាំ១៩៣៥។
១៥. តើរបបកម្ពុជាប្រជាធិបតេយ្យ( ប៉ុល ពត ) បានបន្សល់ទុកនូវវាលពិឃាត​
ប៉ុន្មាន? អ្វីខ្លះ ?
­ របបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) បានបន្សល់ទុកវាលពិឃាតពីរគឺ វាល​ពិឃាតជើងឯក និងគុកទួលស្លែង ។
១៦. កោះពស់ស្ថិតនៅឯណាក្នុងប្រទេសកម្ពុជា ?
­ កោះពស់ស្ថិតនៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ។
១៧. ជនជាតិភាគតិចអ្វីដែលច្រើនរស់នៅភាគអាគ្នេយ៍នៃខេត្តរតនគិរី ?
­ជនជាតិភាគតិចដែលច្រើនរស់នៅភាគអាគ្នេយ៍នៃខេត្តរតនគិរី គឺជនជាតិទំពួន ។
១៨. ​​តើវត្តភ្នំ្នកសាងដោយអ្នកណាខ្លះ ? នៅពេលណាខ្លះ ?កំពស់ប៉ុន្មាន?
­ ដើមដំបូងឡើយវត្តភ្នំកសាងដោយយាយពេញ នៅឆ្នាំ១៣៧២ គឺនៅពេល គាត់រើសបានព្រះពុទ្ធរូបបួនអង្គពីក្នុងដើមគគីរ​ ហើយគេដាក់ឈ្មោះទីនោះថា​វត្តភ្នំដូនពេញ ។ លុះក្រោយឆ្នាំ១៤៣១ព្រះបាទពញាយ៉ាតបានបោះបង់អង្គរ ហើយទ្រង់បានយាងមកគង់នៅទីនេះ នៅឆ្នាំ១៤៣៤ រួចបានកសាងទីក្រុងមួយ។​នៅក្នុងបរិវេណវត្តភ្នំមានចេតិយធំមួយពីក្រោយព្រះវិហារដែលតម្កល់ព្រះអដ្ឋិធាតុ​ព្រះបាទពញាយ៉ាតនិងញាតិវង្ស ។ ក្រោយមកគេបានជួស​ជុសចេតិយនិងព្រះវិហារនៅទីនោះជាញយដងគឺនៅឆ្នាំ១៤៣៤  ១៨០៦  ១៨៩៤  និង១៩២៦ ។​​     បច្ចុប្បន្នសាលារាជធានីភ្នំពេញបានកសាងរូបសំណាកយាយដូនពេញនៅទិស​និរតីនៃវត្តភ្នំដើម្បីជាការដឹងគុណ ។ វត្តភ្នំមានកំពស់២៧ ម៉ែត្រ ។
១៩. តើកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំណា ?
­ កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ។
២០. តើភ្នំព្រៃខ្មែរស្ថិតនៅខេត្តណា ? ចុះភ្នំសន្ទូច ?
­ ភ្នំព្រៃខ្មែរស្ថិតកំពង់ស្ពឺ ។ ភ្នំសន្ទូចនៅខេត្តកំពង់ឆ្នាំង ។
២១. តើរមណីយដ្ឋានទេសចរណ៍ បាក់ត្រា កំពង់ហ្លួង និងភ្នំបាឃ្លះ ស្ថិតឯណា ?
­ រមណីយដ្ឋានទេសចរណ៍ បាក់ត្រា កំពង់ហ្លួង និងភ្នំបាឃ្លះស្ថិតខេត្តពោធិ៍សាត់
២២. តើរមណីយដ្ឋានទេសចរណ៍ទន្លេបាទី និងភ្នំតាម៉ៅស្ថិតខេត្តណា ?
­ រមណីយដ្ឋានទេសចរណ៍ទន្លេបាទី  និងភ្នំតាម៉ៅស្ថិតនៅស្រុកបាទី ខេត្តតាកែវ ទន្លេបាទីមានប្រាសាទពីរគឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ ។
២៣. តើរមណីយដ្ឋានទឹកធ្លាក់ចំប៉ីស្ថិតនៅខេត្តណា?
­ រមណីយដ្ឋានទឹកធ្លាក់ចំប៉ីស្ថិតខេត្តឧត្តរមានជ័យ ។
២៤. តើរមណីយដ្ឋានព្រែកអំពិលស្ថិតនៅ ខេត្តណា?
­ រមណីយដ្ឋានព្រែកអំពិលស្ថិតនៅខេត្តកំពត ។                 
២៥. តើដែនជំរកសត្វព្រៃភ្នំសំកុះស្ថិតនៅខេត្តណា ?
­ ដែនជំរកសត្វព្រៃភ្នំសំកុះស្ថិតខេត្តកោះកុង ។
២៦. តើកោះអ្វីដែលធំជាងគេនៅកម្ពុជា?
­កោះដែលធំជាងគេនៅកម្ពុជាគឺកោះមូល ដែលមានបណ្តោយ២២គីឡូម៉ែត្រ​និងទទឹង៧គីឡូម៉ែត្រ ។
២៧. តើវត្តព្រះឥន្ទ្រកោសីយ៍ស្ថិតនៅខេត្តណា ?
­ វត្តព្រះឥន្ទ្រកោសីយ៍ស្ថិតនៅខេត្តសៀមរាប ។
២៨. តើព្រះបរមរាជវាំងកសាងនៅឆ្នាំណា ? មានកំពែងព័ទ្ធជុំវិញប៉ុន្មានម៉ែត្រ?
­ព្រះបរមរាជវាំងកសាងនៅឆ្នាំ................................................ ........................................ មានកំពែងព័ទ្ធជុំវិញប្រវែង១២៧២ម៉ែត្រ ។
២៩. តើខេត្តកែបស្ថិតទិសខាងណានៃរាជធានីភ្នំពេញ ?
­ ខេត្តកែបស្ថិតនៅទិសនិរតីនៃរាជធានីភ្នំពេញ ។
៣០. តើរមណីយដ្ឋានទឹកឆាស្ថិតនៅឯណា ?
­ រមណីយដ្ឋានទឹកឆាស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៣១. តើសម័យសង្គមរាស្ត្រនិយមមានសាកលវិទ្យាចំនួនប៉ុន្មាន ?
­សម័យសង្គមរាស្ត្រនិយមមានសាកលវិទ្យាល័យចំនួន៤ ។
៣២. តើភ្នំបូកគោមានកំពស់ប៉ុន្មា​ន ? ស្ថិតនៅខេត្តណា ?បើចេញពីភ្នំពេញ​​ទៅតាមផ្លូវណា ? ជនជាតិណាដែលឡើងដល់កំពូលភ្នំនេះមុនគេ?ឆ្នាំណា?
­ ភ្នំបូកគោមានកំពស់១០៧៥ម៉ែត្រ មានចម្ងាយ៤២គីឡូម៉ែត្រទីរួមខេត្តកំពត ។បើគេធ្វើដំណើរពីភ្នំពេញទៅភ្នំបូកគោត្រូវទៅតាមផ្លូវជាតិលេខ៣ ដែលមាន​ចម្ងាយ១៤៨គីឡូម៉ែត្រពីភ្នំពេញទៅកំពត ។ ជនជាតិដែលបានឡើងដល់កំពូលភ្នំ បូកគោមុនគេបង្អស់គឺជនជាតិបារាំង នៅឆ្នាំ១៩២០ក្នុងសម័យអាណានិគម​បា​រាំង ។
៣៣. តើរមណីយដ្ឋានទេសចរណ៍បឹងយក្សលោម និងទឹកធ្លាក់កាទៀងស្ថិតនៅឯណា ?
­ រមណីយដ្ឋានទេសចរណ៍បឹងយក្សលោម និងទឹកធ្លាក់កាទៀងស្ថិតនៅក្រុង​បានលុង ខេត្តរតនគិរី ហើយទឹកធ្លាក់កាទៀងស្ថិតនៅចម្ងា​យ៧គីឡូម៉ែត្រពីក្រុង​បានលុង ។
៣៤. តើបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសៀវ ភៅប៉ុន្មានក្បាល ?
­ បណ្ណាល័យ  ហ៊ុន សែន នៃសាកលវិទ្យាភូមិន្ទភ្នំពេញមានសៀវភៅប្រមាណ​៧០ ០០០ក្បាល ក្នុងនោះសៀវភៅជាភាសាខ្មែរមានប្រមាណ ២៥% អង់គ្លេស ៦០% បារាំង១០% ផ្សេងៗ៥% ។
៣៥. ​តើព្រះវិហារព្រះកែវមរកដកសាងនៅពេលណា?
­ព្រះវិហារព្រះកែវមរកដកសាងក្នុងឆ្នាំរោង ចត្វាស័ក ព.ស ២៤៣៦ គ.ស  ១៨៩២ ដល់ព.ស ២៤៤៦ គ.ស ១៩០៣ តម្កល់ព្រះពុទ្ធរូបព្រះកែវមរកដ​ដែលជាសំណាក និងព្រះពុទ្ធរូបទ្រង់ព្រះសណ្ឋិតសាងអំពីមាសសុទ្ធទម្ងន់ ១ហាប់ ១ចុង ។
៣៦. តើប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងនៅឆ្នាំណា ? ហើយបានឯករាជ្យនៅឆ្នាំណា?
­ ប្រទេសកម្ពុជាជាប់ក្រោមអាណានិគមនិយមបារាំងរយៈពេល៩០ឆ្នាំ ២ខែ និង២៨ថ្ងៃ គឺចាប់ពី​ថ្ងៃទី១១ សីហា ១៨៦៣ ដល់ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ។
៣៧. តើទង់ជាតិខ្មែរមានពណ៌អ្វីខ្លះ ? ពណ៌នីមួយៗតំណាងអោយអ្វី ?
­ទង់ជាតិខ្មែរមានរាងបួនជ្រុងទ្រវែង  មានពណ៌ខៀវអមសងខាងផ្នែកលើ​ និង ក្រោម ស្របគ្នាមានទំហំ១/៤ ។ពណ៌ក្រហមនៅចំកណ្តាលមានទំហំ២/៤ និងមានរូបប្រា​សាទអង្គរវត្តកំពូលបីពណ៌សនៅចំកណ្តាលពណ៌ក្រហមនេះ ។ ពណ៌នីមួយៗមានអត្ថន័យដូចតទៅ៖
                 ×ពណ៌ខៀវ តំណាងអោយសេចក្តីរុងរឿង ថ្លៃថ្នូរ សុចរិត យុត្តិធម៌ និងសេចក្តីស្មោះត្រង់របស់ជាតិ ។
                 × ពណ៌ក្រហម តំណាងអោយសេចក្តីអង់អាចក្លាហាន ឆន្ទៈមុះមុត ហ៊ានប្រយុទ្ធ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ។
                 × ពណ៌ស រូបប្រាសាទកំពូលត្រីសូរ៍ជាតំណាងសេចក្តីបរិសុទ្ធ បញ្ញាញាណ ទេពកោសល្យឧត្តុង្គឧត្តម អរិយធម៌ជះពន្លឺ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យរបស់ជាតិ ។
៣៨. តើទង់ជាតិខ្មែរបច្ចុប្បន្នត្រូវបានដាក់អោយប្រើចាប់ពីរាជ្យស្តេចអង្គណាមក ?
­​​ទង់ជាតិខ្មែរបច្ចុប្បន្នត្រូវបានដាក់អោយប្រើប្រាស់ចាប់រាជ្យព្រះបាទអង្គឌួង ((១៨៤១­ ­១៨៥៩ )មក ។
៣៩. តើនៅឆ្នាំ ២០០៩កម្ពុជាមានរាជធានី ក្រុង ខេត្ត ស្រុក ឃុំ ប៉ុន្មាន​ ?
­ នៅឆ្នាំ ២០០៩ កម្ពុជាមា​នរាជធានី១ ក្រុង២៦ ខេត្ត២៣ ស្រុក១៥៩  ឃុំ១៤១៧ 
១. រាជធានី១គឺ ភ្នំពេញ មាន៩ខណ្ឌ
1.    ខណ្ឌដង្កោ
2.    ខណ្ឌមានជ័យ
3.    ខណ្ឌចម្ការមន
4.    ខណ្ឌទួលគោក
5.    ខណ្ឌឫស្សីកែវ
6.    ខណ្ឌដូនពេញ
7.    ខណ្ឌ៧មករា
8.    ខណ្ឌសែនសុខ
9.    ខណ្ឌពោធិ៍សែនជ័យ

២. ខេត្តកំពង់ចាម ១៥ស្រុក ក្រុង២
1.    ស្រុកត្បួងឃ្មុំ
2.    ស្រុកព្រៃឈរ
3.    ស្រុកមេមត់
4.    ស្រុកចម្ការលើ
5.    ស្រុកពញាក្រែក
6.    ស្រុកស្រីសន្ធរ
7.    ស្រុកស្ទឹងត្រង់
8.    ស្រុកកំពង់សៀម
9.    ស្រុកបាធាយ
10.  ស្រុកក្រូចឆ្មារ
11.  ស្រុកកងមាស
12.  ស្រុកជើងព្រៃ
13.  ស្រុកតំបែរ
14.  ស្រុកអូររាំងឪ
15.  ស្រុកកោះសូទិន
16. ក្រុងសួង
17.  ក្រុងកំពង់ចាម
៣. ខេត្តកណ្តាល ១០ស្រុក ក្រុង១
1.    ស្រុកកៀនស្វាយ
2.    ស្រុកស្អាង
3.    ស្រុកកោះធំ
4.    ស្រុកខ្សាច់កណ្តាល
5.    ស្រុកពញាឮ
6.    ស្រុកអង្គស្នួល
7.    ស្រុកកណ្តាលស្ទឹង
8.    ស្រុកមុខកំពូល
9.    ស្រុកល្វាឯម
10.  ស្រុកលើកដែក
11. ក្រុងតាខ្មៅ
៤. បាត់ដំបង ១៣ស្រុក ក្រុង១
1.    ស្រុកថ្មគោល
2.    ស្រុកមោងឫស្សី
3.    ស្រុកសង្កែ
4.    ស្រុកបាណន់
5.    ស្រុកបវេល
6.    ស្រុកឯកភ្នំ
7.    ស្រុកភ្នំព្រឹក
8.    ស្រុកកំរៀង
9.    ស្រុករតនមណ្ឌល
10.  ស្រុកសំឡូត
11.  ស្រុកគាស់ក្រឡ
12.  ស្រុករុក្ខគិរី(ថ្មី)
13.  ស្រុកសំពៅលូន
14. ក្រុងបាត់ដំបង
. ខេត្តព្រៃវែង ១២ស្រុក ក្រុង១
1.    ស្រុកពារាំង
2.    ស្រុកព្រះស្តេច
3.    ស្រុកកំពង់ត្របែក
4.    ស្រុកស្វាយអន្ទរ
5.    ស្រុកមេសាង
6.    ស្រុកបាភ្នំ
7.    ស្រុកស៊ីធរកណ្តាល
8.    ស្រុកកញ្ច្រៀច
9.    ស្រុកពាមជរ
10.  ស្រុកពាមរក៍
11.  ស្រុកកំចាយមារ
12.  ស្រុកកំពង់លាវ
13. ក្រុងព្រៃវែង
៦. ខេត្តសៀមរាប ១១ស្រុក ក្រុង១
1.    ស្រុកជីក្រែង
2.    ស្រុកពួក
3.    ស្រុកសូទ្រនិគម
4.    ស្រុកប្រាសាទបាគង
5.    ស្រុកក្រឡាញ់
6.    ស្រុកអង្គរជុំ
7.    ស្រុកបន្ទាយស្រី
8.    ស្រុកស្រីស្នំ
9.    ស្រុកវ៉ារិន
10.  ស្រុកស្វាយលើ
11.  ស្រុកអង្គរធំ
12. ក្រុងសៀមរាប
៧.ខេត្តបន្ទាយមានជ័យ៨ស្រុក ក្រុង១
1.    ស្រុកមង្គលបូរី
2.    ស្រុកព្រះនេត្រព្រះ
3.    ស្រុកអូរជ្រៅ
4.    ស្រុកភ្នំស្រុក
5.    ស្រុកស្វាយចេក
6.   ក្រុងប៉ោយប៉ែត
7.    ស្រុកថ្មពួក
8.    ស្រុកម៉ាឡៃ
9.   ក្រុងសិរីសោភ័ណ
៨. ខេត្តតាងកែវ ៩ស្រុក ក្រុង១
1.    ស្រុកបាទី
2.    ស្រុកត្រាំកក់
3.    ស្រុកសំរោង
4.    ស្រុកទ្រាំង
5.    ស្រុកគិរីវង់
6.    ស្រុកព្រៃកប្បាស
7.    ស្រុកអង្គរបុរី
8.    ស្រុកកោះអណ្តែត
9.    ស្រុកបុរីជលសារ
10. ក្រុងដូនកែវ
៩. ខេត្តកំពង់ស្ពឺ  ៧ស្រុក ក្រុង១
1.    ស្រុកបសេដ្ឋ
2.    ស្រុកគងពិសី
3.    ស្រុកឧត្តុង្គ
4.    ស្រុកសំរោងទង
5.    ស្រុកភ្នំស្រួច
6.    ស្រុកថ្ពង់
7.    ស្រុកឱរាល់
8.   ក្រុងច្បារមន
១០. ខេត្តកំពង់ធំ ៧ស្រុក ក្រុង១
1.    ស្រុកបារាយណ៍
2.    ស្រុកស្ទោង
3.    ស្រុកកំពង់ស្វាយ
4.    ស្រុកសន្ទុក
5.    ស្រុកប្រាសាទបល័្លង្គ
6.    ស្រុកប្រាសាទសម្បូរ
7.    ស្រុកសណ្តាន់
8.   ក្រុងស្ទឹងសែន
១១. ខេត្តកំពង់ឆ្នាំង ៧ស្រុក ក្រុង១
1.    ស្រុករលាប្អៀ
2.    ស្រុកកំពង់ត្រឡាច
3.    ស្រុកសាមគ្គីមានជ័យ
4.    ស្រុកកំពង់លែង
5.    ស្រុកបរិបូរណ៍
6.    ស្រុកទឹកផុស
7.    ស្រុកជលគិរី
8.   ក្រុងកំពង់ឆ្នាំង
១២. ខេត្តកំពត ៧ស្រុក ក្រុង១
1.    ស្រុកទឹកឈូ
2.    ស្រុកកំពង់ត្រាច​
3.    ស្រុកឈូក
4.    ស្រុកបន្ទាយមាស
5.    ស្រុកអង្គរជ័យ
6.    ស្រុកដងទង់
7.    ស្រុកជុំគិរី
8.   ក្រុងកំពត
 ១៣. ខេត្តស្វាយរៀង ៦ស្រុកក្រុង២
1.    ស្រុករមាសហែក
2.    ស្រុកស្វាយជ្រុំ
3.    ស្រុកកំពង់រោទ៍
4.    ស្រុកស្វាយទាប
5.    ស្រុករំដួល
6.    ស្រុកចន្ទ្រា
7.   ក្រុងស្វាយរៀង
8.    ក្រុងបាវិត
១៤. ខេត្តពោធិ៍សាត់ ៥ស្រុក ក្រុង១
1.    ស្រុកបាកាន
2.    ស្រុកភ្នំក្រវាញ
3.    ស្រុកក្រគរ
4.    ស្រុកកណ្តៀង
5.    ស្រុកវាលវែង
6.   ក្រុងពោធិ៍សាត់
១៥.ខេត្តកោះកុង  ៦ស្រុក ក្រុង១
1.    ស្រុកបទុមសាគរ
2.    ស្រុកស្រែអំបិល
3.    ស្រុកមណ្ឌលសីមា
4.    ស្រុកគិរីសាគរ
5.    ស្រុកកោះកុង
6.    ស្រុកថ្មបាំង
7.   ក្រុងខេមរភូមិន្ទ
១៦. ខេត្តក្រចេះ ៥ស្រុក ក្រុង១
1.    ស្រុកព្រែកប្រសព្វ
2.    ស្រុកឆ្លូង
3.    ស្រុកសម្បូរ
4.    ស្រុកស្នួល
5.    ស្រុកចិត្របុរី
6.   ក្រុងក្រចេះ
១៧. ខេត្តព្រះវិហារ ៧ស្រុក ក្រុង១
1.    ស្រុករវាង
2.    ស្រុកជាំក្សាន្ត
3.    ស្រុកគូលែន
4.    ស្រុកជ័យសែន
5.    ស្រុកសង្គមថ្មី
6.    ស្រុកឆែប
7.    ស្រុកត្បែងមានជ័យ
8.   ក្រុងព្រះវិហារ
១៨. ខេត្តរតនគិរី ៨ស្រុក ក្រុង១
1.    ស្រុកអូរជុំ
2.    ស្រុកវើនសៃ
3.    ស្រុកបរកែវ
4.    ស្រុកលំផាត់
5.    ស្រុកកូនមុំ
6.    ស្រុកអណ្តូងមាស
7.    ស្រុកអូរយ៉ាដាវ
8.    ស្រុកតាវែង
9.   ក្រុងបានលុង
១៩. ខេត្តព្រះសីហនុ ៣ស្រុក ក្រុង១
1.    ស្រុកព្រៃនប់
2.    ស្រុកកំពង់សីលា
3.    ស្រុកស្រុកស្ទឹងហាវ
4.   ក្រុងព្រះសីហនុ
២០. ខេត្តស្ទឹងត្រែង ៤ស្រុក ក្រុង១
1.    ស្រុកថាឡាបរិវ៉ាត់
2.    ស្រុកសេសាន
3.    ស្រុកសៀមប៉ាង
4.    ស្រុកសៀមបូក
5.   ក្រុងស្ទឹងត្រែង
២១.ខេត្តឧត្តរមានជ័យ ៤ស្រុកក្រុង១
1.    ស្រុកបន្ទាយអំពិល
2.    ស្រុកអន្លង់វែង
3.    ស្រុកត្រពាំងប្រាសាទ
4.    ស្រុកចុងកាល់
5.   ក្រុងសំរោង
២២.ខេត្តមណ្ឌលគិរី ៤ស្រុក ក្រុង១
1.    ស្រុកកែវសីមា
2.    ស្រុកកោះញែក
3.    ស្រុកអូររាំង
4.    ស្រុកពេជ្រាដា
5.   ក្រុងសែនមនោរម្យ
២៣. ខេត្តប៉ៃលិន ១ស្រុក ក្រុង១
1.    ស្រុកសាលាក្រៅ
2.   ក្រុងប៉ៃលិន
២៤. ខេត្តកែប ១ស្រុក ក្រុង១
1.    ស្រុកដំណាក់ចង្អើរ
2.   ក្រុងកែប


៤០. តើស្ពានអាកាស ៧មករា  បានសម្ពោធអោយប្រើប្រាស់នៅពេលណា? ក្រោមអធិបតីភាពអ្នកណា ?
­ ស្ពានអាកាស ៧មករា បានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃ ទី៧ ខែមករា
ឆ្នាំ២០១២ ក្រោមអ ធិបតីភាពរបស់សម្តេច ហ៊ុន សែន និងលោកជំទាវ ។
៤១. ដូចម្ដេចហៅថា បាវចនាជាតិ ? តើបាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្នគឺអ្វី ?
­ បាវចនាជាតិ ក្លាយមកពីពាក្យៈ
             ×បាវចនាៈ ពាក្យជាប្រធាន  ពាក្យជាគោលចារឹក សម្តីជាសំអាងទុកជា​គោលប្រតិបត្តិ ។
             × ជាតិៈ ប្រទេស រដ្ឋ ។
ដូចនេះ បាវចនាជាតិ មានន័យថា ពាក្យជាប្រធាន ឬគោលសំរាប់ប្រតិបត្តិដើម្បី​ជាប្រយោជន៍ចំពោះប្រទេសជាតិ ។
­ បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នគឺ ព្រះរាជាណាចក្រកម្ពុជា ជាតិ   សាសនា  ព្រះមហាក្សត្រ
៤២. តើវត្តមួយដែលស្ថិតនៅខាងត្បូងព្រះបរមរាជវាំងឈ្មោះអ្វី ? កសា​ងនៅ
ឆ្នាំណា ? ដោយស្តេចអង្គណា ?ចូរពណ៌នាខ្លីៗពីវត្តនេះ ។
­ វត្តមួយដែលស្ថិតនៅខាងត្បូងព្រះបរមរាជវាំងឈ្មោះ វត្តព្រះកែវមរកត​ ។ វត្តនេះកសាងពីឆ្នាំ១៨៩២­­១៩០២ ដោយព្រះបាទនរោត្តម ។វត្តនេះដាក់ឈ្មោះ​តាមព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហារដែលសាងពីត្បូងមរកតមានតំលៃ ។ គ្មានព្រះសង្ឃ​គង់នៅប្រចាំទេ ។ ព្រះបដិមា និងវត្ថុមានតំលៃជាងគេគឺៈ
                      × ព្រះបដិមាទ្រង់ឈរមួយអង្គធំ  សាងអំពីមាសទំងន់៩០គ.ក រួម
ទាំងជើងទំរ និងឆ័ត្ររួតខាងលើព្រមទាំងមានដាំពេជ្រចំនួន២០៨៦គ្រាប់  ពេជ្រដែលធំជាងគេ គឺស្ថិតនៅលើម្កុដ មានទំហំ២៥លី និងបន្ទាប់មក ពេជ្រនៅលើ​ព្រះសុរង ទំហំ២០លី ។
                      × កំរាលព្រះវិហារធ្វើអំពីប្រាក់សុទ្ធមានចំនួន៥៣២៩សន្លឹក ក្នុង ​មួ​យសន្លឹកទំងន់១.១២៥ គ.ក 
៤៣. សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតប៉ុន្មានកន្លែង ? ចែកជា​ប៉ុន្មានផ្នែក ? អ្វីខ្លះ ?ចូរបញ្ជាក់អោយបានមួយកន្លែងសំរាប់ផ្នែកនីមួយៗ ។
­សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន២៣កន្លែង ។ ចែកជា​៤ផ្នែកគឺ៖
            ក. ឧទ្យានជាតិៈ មាន៧ កន្លែងគឺ ៖
1.    ឧទ្យានជាតិព្រះកុសមៈគិរីរម្យ៖មានទីតាំងស្ថិតខេត្តកំពង់ស្ពឺ​ និង​ខេត្តកោះកុង ដែលមានផ្ទៃដី ៣៥​ ០០០ហិចតា
2.    ឧទ្យានជាតិបុទុមសាគរ៖ មានទីតាំងនៅក្នុងខេត្តកោះកុង ដែល​មានផ្ទៃដី ១៧១ ២៥០ ហិចតា
3.    ឧទ្យានជាតិមុនីវង្សបូកគោ៖ មានទីតាំងនៅខេត្តកំពត ដែលមានផ្ទៃដី ១៤០ ០០០ហិចតា
4.    ឧទ្យានជាតិកែប៖ មានទីតាំងនៅខេត្តកែប ដែលមានផ្ទៃដី ៥០០០​ ហិចតា
5.    ឧទ្យានជាតិព្រះសីហនុរាម៖ មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី ២១ ០០០ ហិចតា
6.    ឧទ្យានជាតិភ្នំគូលែនមានទីតាំងនៅខេត្តសៀមរាប មានផ្ទៃដី ៣៧ ៥០០ ហិចតា
7.    ឧទ្យានជាតិវីរៈជ័យ មានទីតាំងនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៣៣២ ៥០០ហិចតា
            ខ. ដែនជំរកសត្វព្រៃៈ  មាន ១០ កន្លែងគឺ៖
1.    ដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់
2.    ......................... ភ្នំសំកុស
3.    ......................... ពាមក្រសោប
4.    ......................... រនាមដូនសំ
5.    ......................... គូលែនព្រំទេព
6.    ......................... បឹងពែរ
7.    ........................ លំផាត់
8.    ........................ ភ្នំព្រេច
9.    ........................ ភ្នំណាមលៀរ
10.  ........................ ស្នួល              
              គ. តំបន់ការពារទេសភាពៈ មាន ៣ កន្លែងគឺ៖
1.    តំបន់ការពារទេសភាពអង្គរ៖ ស្ថិតនៅខេត្តសៀមរាប មានផ្ទៃដី ១០ ៨០០ហិចតា
2.    តំបន់ការពារទេសភាពបន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៨១ ២០០ហិចតា
3.    តំបន់ការពារទេសភាពព្រះវិហារ ៖ ស្ថិតនៅខេត្តព្រះវិហារ មាន​ផ្ទៃដី ៥០០០ ហិចតា ។
              ឃ. តំបន់ប្រើប្រាស់ច្រើនយ៉ាងៈ មាន ៣ កន្លែងគឺ៖
1.    ដងពែង៖ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៧ ៧០០ហិចតា
2.    សំឡូត  ៖ ស្ថិតនៅខេត្តបាត់ដំបង មានផ្ទៃដី ៦០ ០០០ហិចតា
3.    ទន្លេសាប ៖ ស្ថិតនៅចន្លោះខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំ​បង កំពង់ធំ កំពង់ឆ្នាំង មានផ្ទៃ ៣១៦ ២៥០ហិចតា ។
                 ចំណាំ. ដែនជំរកសត្វស្លាបទឹកៈ មាន ៣ កន្លែង៖
1.    ព្រែកទ័ល៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថាង ( ត្រង់ចំណុចឡូតិ៍នេសាទលេខ២) ក្នុងឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្តោយព្រែក​ដា និងព្រែកស្ពោត។ តំបន់នេះមានសត្វព្រៃរស់នៅផ្តុំគ្នា ដូចជា សត្វស្លាប៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ ល្មូន១៩ប្រភេទ ។ ក្រុមទាំងនេះរស់នៅលើផ្ទៃដី ៩ គីឡូម៉ែត្រក្រលា។
2.    បឹងឆ្មារ៖ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។ តំបន់នេះមានប្រភេទសត្វស្លាបដែលគេប្រទះឃើញមានច្រើននៅ​    រដូវប្រាំង ។
3.    អាងត្រពាំងថ្ម៖ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  តំបន់នេះមានប្រភេទសត្វក្រៀលរស់នៅ ដែលជាប្រភេទ​សត្វជិតផុតពូជនៅលើពិភពលោក។ សត្វក្រៀលផ្លាស់ទី កន្លែងរស់នៅមួយឆ្នាំពីរដងពីខេត្តរតនគិរីមកបន្ទាយមានជ័យ ។
៤៤. តើព្រះសក្យមុនីចេតិយនៅខាងមុខស្ថានីយរាជាយស្ម័យយានកម្ពុជាកសាង
ឡើងនៅសម័យណា ? សំរាប់តំកល់អ្វី ? ចុះបច្ចុប្បន្ន ?
­ ព្រះសក្យមុនីចេតយ នៅខាងមុខរាជាយស្ម័យយានកម្ពុជាកសាងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៥៧ ត្រូវនឹងថ្ងៃ ១៤កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥០០ ក្នុងរាជព្រះករុណាព្រះបាទនរោត្តមសីហនុ សំរាប់តំកល់ព្រះបរម សិរីរិកធាតុ ( ព្រះអដ្ឋិធាតុ ព្រះទន្ត និងព្រះកេសា ) ព្រះពុទ្ធ និង ព្រះអរហន្តធាតុ ទាំងគូគឺ ព្រះសារីបុត្ត និងព្រះមោគល្លាន ។
­ បច្ចុប្បន្នព្រះសក្យមុនីចេតិយនេះ ត្រូវបានប្តូរទៅតាំងលើខ្នងភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង ) ដែលស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០២ ។ មូលហេតុនៃការផ្លាស់ប្តូរគឺ៖
               × ព្រះករុណាព្រះបាទនរោត្តមសីហនុ ទ្រង់ព្រះរាជតំរិះថា ព្រះសក្យមុនី​ចេតិយដែលតំកល់ព្រះសិរីរិកធាតុ គួរតែស្ថិតនៅទីតាំងខ្ពស់ និងមានបរិយា កាសស្ងៀមស្ងាត់ ដើម្បីជាទីគោរពបូជានៃពុទ្ធសាសនិកជន ។
              × ព្រះសក្យមុនីចេតិយនៅខាងមុខរាជាយស្ម័យយាន ស្ថិតនៅលើទី​តាំង​ទាប ព័ទ្ធជុំវិញដោយការលក់ដូរឥតសណ្តាប់ធ្នាប់ បង្កភាពច្របូកច្របល់ មិនសមជាបូជនីយដ្ឋានរបស់ពុទ្ធសាសនិកជនទេ ។
៤៥. តើប្រទេសកម្ពុជាមានប្រាសាទទាំងអស់ប៉ុន្មាន ?
­ តាមទិន្នន័យថ្មីៗបានពីការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវផ្នែកបុរាណវត្ថុថា ប្រ​ទេសកម្ពុជាមានប្រាសាទទាំងអស់ប្រមាណ ១៥០០ដោយមិនគិតពីប្រាសាទដែលបាត់បង់ទៅប្រទេសជិតខាង និងប្រាសាទដែលបាត់បង់ដោយការបាក់បែក ។
៤៦. តើបូជនីយដ្ឋានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត និង អ្នកព្រះភិ  រម្យអ៊ូ ហៅ ង៉ុយ បានបើកការសម្ពោធនៅពេលណា ?
­ សាលាក្រុងរាជធានីភ្នំពេញបានរៀបចំពិធីអភិសេក និងសម្ពោធ បូជនីយ ដ្ឋានសម្តេចព្រះមហាសុមេធាធិបតី ជួនណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់​ទី១គណៈមហានិកាយ និងបូជនីយដ្ឋាន អ្នកព្រះភិរម្យអ៊ូ ហៅ ង៉ុយនៅព្រឹកថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រោមអធិបតីភាពលោកកែប ជុតិមា  និងលោកជំទាវ។
៤៧. ​តើព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ជាអ្វី ? មានចំណុចសំខាន់ប៉ុន្មាន ? ចំណុចនីមួយៗមានន័យដូចម្តេចខ្លះ ?
­ព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ជាត្រាផែនដី ។ ដែលមានចំណុចសំខាន់ៗ ប្រាំយ៉ាង ហើយមានន័យដូចខាងក្រោមៈ
1.    ពន្លឺឆព្វណ្ណរង្សីៈ នៅពីលើ តំណាងអោយអារ្យធម៌ខ្មែរ ដ៏រុងរឿងត្រចះត្រចង់ ។
2.    ស្វេតឆ័ត្រទាំងពីរៈ តំណាងអោយព្រះមហាក្សត្រ និង​មហាក្សត្រិយានី ជាថែរក្សាប្រជារាស្ត្រ ។
3.    ព្រះខ័នក្រោមមកុដរាជ្យៈ ជានិមិត្តរូបនៃអំណាច និងភាពយុត្តិធម៌សង្គម ។
4.    រាជសីហ៍ទាំងពីរៈ តំណាងអោយកំលាំងទ័ព និងប្រជារាស្ត្រខ្មែរជុំវិញព្រះរាជបល្ល័ង្គ ។
5.    ពាក្យ ព្រះចៅក្រុងកម្ពុជា តំណាងអោយអធិបតីភាពនៃ ព្រះរា​ជាណាចក្រកម្ពុជា ។

៤៨. តើទន្លេសាបស្ថិតនៅត្រង់ណាក្នុងប្រទេសកម្ពុជា ? ចូរពិពណ៌នាត្រួសៗពី​ទន្លេសាប ។
­ទន្លេសាប[3]គឺជាទន្លេមួយដែលតភ្ជាប់បឹងទន្លេសាប (បឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍) ទៅទន្លេមេគង្គលើ  ទន្លេមេ​គង្គក្រោម និងទន្លេបាសាក់ នៅត្រង់តំបន់មួយគឺចតុមុខ ។ ទន្លេនេះមានប្រវែង ប្រហែល ១០០ គីឡូម៉ែត្រ ហូរកាត់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល និងក្រុង​ភ្នំពេញ ។
          ទន្លេសាបគឺជាតំបន់ដីសើមទឹកសាបដែលមានសារៈប្រយោជន៍ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្តប់ផ្ទៃដី ២៥០ ០០០ ដល់ ៣០០ ០០០ហិចតា នៅរដូវក្តៅ និងមានវិសាលភាពជាងនេះ៥រឺ៦ដង​ នៅរដូវវស្សា ។ តំបន់ដី​សើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយនៅក្នុងពិភពលោក ហើយ​ប្រព័ន្ធអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេ​ទជីវៈចំរុះ ផ្សេងៗជាច្រើន​ទៀត ។ជីវៈចំរុះនេះជួយផ្គត់ផ្គង់ប្រជាជន ១/៤ នៃខេត្តទាំង៥ដែលនៅជុំវិញដូច ជា សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ។
៤៩. តើរាជបរមរូបសំណាកព្រះបាទនរោត្តម សីហនុ បានកសាង និងបញ្ចប់នៅថ្ងៃ ខែ ឆ្នាំណា? ចូរបរិយាយត្រួសៗពីព្រះរាជបរមរូបនេះ ។
­ព្រះរាជបរមរូបនៃ ព្រះបាទនរោត្តម សីហនុ ត្រូវបានកសាងឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៣ និងបញ្ចប់នៅថ្ងៃទី ៣១ តុលា ២០១៣( ថ្ងៃព្រះរាជកំណើត របស់ទ្រង់)។ សំណាកព្រះបរមរូបនេះគឺជារូបឈរ សង់អំពីស្ពាន់ មានកំពស់៧ម៉ែត្រ ( ទាំងទម្រ ) ឯស្តូបមានកំពស់២៧.២០ម៉ែត្រ ស្ថិតនៅចម្ងាយ ២០០ម៉ែត្រ ខាងកើតវិមានឯករាជ ។
៥០. តើខេត្តត្បូងឃ្មុំបានបង្កើតឡើងនៅពេលណា ?ចូរបរិយាយត្រួសៗពីខេត្ត​នេះ ។
­​ខេត្តត្បូងឃ្មុំ[4] ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី ៣០ ធ្នូ ២០១៣ ហើយត្រូវបានចេញប្រកាស នៅដើមខែមករា ២០១៤ ។ ខេត្តនេះបានបង្កើតឡើងដោយកាត់យក ក្រុង១ និងស្រុកចំនួន៦ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូរាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុក​មេមត់។
៥១. តើព្រះបរមរាជវាំងខ្មែរស្ថិតនៅត្រង់ណា ? កសាងឆ្នាំណា? រជ្ជកាលស្តេច អង្គណា ? ក្នុងព្រះបរមរាជវាំងមានប្រាសាទអ្វីខ្លះ?
­ ព្រះបរមរាជវាំងខ្មែរកសាងបែរមុខទៅទិសខាងកើត ទល់មុខទន្លេចតុមុខ  ហើយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន គឺទន្លេមេគង្គលើ  មេគង្គ​ក្រោម ទន្លេបាសាក់ និងទន្លេសាប ។ ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ           
បានរៀបចំឡើងនៅក្រុងភ្នំពេញ ចំនួនពីរលើក គឺលើកទី១ នៅឆ្នាំ១៤៣៤ ក្នុង រាជ្យព្រះបាទពញាយ៉ាត និងលើកទី២ឆ្នាំ១៨៦៦ក្នុងរាជព្រះបាទ នរោត្តម និងត្រូវ រុះរើសាងសង់ជាថ្មីនៅឆ្នាំ ១៩១៣ ក្នុងរាជ្យព្រះបាទ ស៊ីសុវត្ថិ រហូតមកដល់សព្វ​ថ្ងៃ ដែលមានឈ្មោះថា ចតុមុខមង្គលមហានគរ។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ ម៉ែត្រ ដោយកំពែងខាងកើតប្រវែង៤២១ម៉ែត្រ  និង​កំពែងខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង៤៨៤ម៉ែត្រ និងខាងត្បូង ប្រ​វែង ៤៣២ម៉ែត្រ ។ កំពែងទាំងនេះលំអទៅដោយសន្លឹកសីមានៅខាងមុខ ដែលបានកសាងឡើងនៅឆ្នាំ១៨៦៦ ដល់១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្តម 
ព្រះបរមរាជវាំងកសាងតាមរចនាបទបាយ័ន ដែលមានក្លោងទ្វារចេញចូលចំនួន​៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនអោយចាក់ចំគ្នាឡើយ។ នៅប្រា​សាទបាយ័ន ទ្វារជ័យ និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចនៅខាងស្តាំទ្វារជ័យ ឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើតដែរ តែ​ទ្វារខ្មោចស្ថិតនៅទិសខាងជើងទៅវិញ ។ ទ្វារខ្មោចនេះត្រូវអនុញ្ញាតអោយប្រើ​តែពេលណាមានព្រះមហាក្សត្រចូលទិវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើព្រះរាជ​ឈាបនកិច្ចនៅឯទីវាលមេរុ ។ សំណង់ទាំងអស់ក្នុងព្រះបរមរាជវាំងត្រូវបានគេកសាង​ឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិរបស់អ្នកឧកញ៉ា ទេពនិ​មិ្មត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហា ទៅតាម​ក្បូរក្បាច់រចនាដោយមានកំពូលច្រើនជាន់ ប្រក់ក្បើងពណ៌មាស​ និងមានប្រាង្គ​កណ្តាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ ។ ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំង​មូល ហើយរាល់ប្រាសាទទាំងអស់ នៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាប​ដោយពណ៌លឿងតំណាងអោយ ព្រះពុទ្ធសាសនា និងពណ៌សតំណាងអោយ ព្រហ្មញ្ញសាសនា  ប្រាសាទទាំងឡាយដែលមាននៅក្នុងព្រះបរមរាជវាំងមាន៖
         ១.ប្រាសាទទេវាវិនិច្ឆ័យៈ សាងសង់ក្នុងរាជព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣ ដល់​១៩១៧ មានបណ្តោយ ៦០ម ទទឹង ៣០ម និងកំពស់សរុបទាំងកំពូល​ស្រួច ៥៩ម ជាព្រះទីនាំងសម្រាប់៖
·         ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
·         ព្រះរាជពិធីបុណ្យទ្វារទសមាស
·         ព្រះរាជសាវនាការថ្វាយសារតាំង
·         ពិធីសច្ចាប្រណិធាន
·         ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។   
         ២. ព្រះមហាប្រាសាទខេមរិន្ទៈ ស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទ​ទេវាវិនិ​ច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ដល់ ១៩៣០ រជ្ជកាលព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ  
          ៣. ប្រាសាទហោសំរាន្តភិរម្យៈ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងនៅឆ្នាំ ១៩១៥ ដល់ ១៩១៧ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងទុក​ ឧបករណ៍តន្ត្រីបូរាណ និងប្រពៃណីខ្មែរ ។
         ៤. ប្រាសាទច័ន្ទឆាយាៈ ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងព្រះបរមរាជវាំង ។ កសាងនៅឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ បច្ចុប្បន្ន ប្រាសាទនេះសំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួន​ព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ នៅពេលមានពិធី​សំខាន់ៗ ។
        ៥. ប្រាសាទសំរិទ្ធភិមាន រឺហោព្រះខ័នៈ ប្រាសាទនេះស្ថិតនៅខាងត្បូងប្រា​សាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើងតំណាលគ្នានិងប្រាសាទហោសំរាន្តភិរម្យ   
ដែរគឺនៅឆ្នាំ១៩១៥ ដល់ ១៩១៧ ។ ប្រាសាទប្រើសំរាប់តំកល់គ្រឿងបញ្ចកកុដ ភណ្ឌ ដែលរួមមាន ព្រះខ័នរាជ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវិជនី ។
        ៦. ព្រះទីនាំងភោជនីយៈ សាងឡើងនៅឆ្នាំ ១៩១៣ ដល់ ១៩១៧ សំរាប់ប្រារព្ធពិធីលៀងសាយភោជន ក្នុងពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់​ការសំដែងសិល្បៈផ្សេងៗ ។
       ៧. វិមានស្តេចណាប៉ូឡេអុងទី៣: វិមាននេះកសាងឡើងដោយដែកមានលំអដោយនាឡិកាមួយដ៏ធំ សំរាប់រាជនី ជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាម ព្រះអធិរាជនី អីហ្សនី នៅពេលបើកសម្ពោធព្រែកជីក​ស៊ុយអេ នៅឆ្នាំ១៨៦៩
       ៨. ព្រះរាជតំណាក់ច័ន្ទៈ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុង កសាង ឡើងនៅឆ្នាំ ១៩៥៤ដល់ ១៩៥៩ ក្នុងរាជព្រះបាទនរោត្តមសុរាម្រឹត ក្រោយការ​ដាក់រាជ្យ៤ឆ្នាំ របស់ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ ដែលបានដាក់​​រាជ្យនៅថ្ងៃទី ៣ មិនា ១៩៥៥  ។ ប្រាសាទនេះចែកជាពីរជាន់គឺជាន់ទីមួយសំរាប់​ទុកគ្រឿងអលង្ការក្រុមរបាំព្រះរាជទ្រព្យ ព្រះពស្ត្រ និងវត្ថុអនុស្សាវរីយ៍ទូត ។ ឯជាន់ទី២ នៅខាងត្បូង រៀបចំជាការិយាល័យរបស់មន្ត្រីក្រសួងព្រះបរមរាជវាំង  និងជាព្រះរាជការិយាល័យ ព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុ ។ បច្ចុប្បន្ន​ព្រះរាជតំណាក់ច័ន្ទជាមន្ទីរការិយាល័យរដ្ឋបាលនៃក្រសួងព្រះបរមរាជវាំង ។
      ៩. ព្រះវិហារព្រះកែវមរកតៈ ព្រះវិហារព្រះកែវមរកតមានតំកល់ព្រះបដិមាមួយអង្គសាងអំពីត្បូងកែវមានតំលៃដែលមានពណ៌ដូចមរកត ។រូបព្រះកែវពិតត្រូវបានសៀមប្រមូលយកទៅជាមួយរូបព្រះគោ នៅពេលសៀមវាយលុក ក្រុងអង្គរនៅឆ្នាំ១៤២០ ។ ព្រះវិហារព្រះកែវមរកតនេះត្រូវបានកសាងឡើង​ដោយឈើក្នុងរាជ្យព្រះបាទនរោត្តម ឆ្នាំ ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញ អំ​ពីថ្មក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២ ។ ព្រះបាទនរោត្តមធ្លាប់ សាងព្រះផ្នួសមួយវស្សាគឺនៅថ្ងៃទី ១ កក្កដា ឆ្នាំ១៩៤៧  ហើយទ្រង់គង់នៅទីនេះ
       ១០. សារមន្ទីរោងដំរីៈ សាងនៅឆ្នាំ ១៨៩២ ស្ថិតនៅខាងត្បូងព្រះវិហារព្រះ​កែវមរកត ជាប់របងព្រះបរមរាជវាំង ។ ទីនេះសំរាប់ដាក់ប្រដាប់ប្រដាហែក្បូន ដំរី ហើយវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរដែលរួមមានសាលពិព័រពណ៍ រូបថត ផ្ទះបូរាណខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបូរាណចំនួនពីរ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ សាលតាំងនិងវត្ថុអនុស្សាវរីយ៍......។
៥២. តើរាជធានីភ្នំពេញមានកន្លែងទេសចរណ៍សំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?
­ រាជធានីភ្នំពេញមានកន្លែងទេសចរណ៍សំខាន់ៗ ១២ កន្លែងគឺ៖
1.    ផ្សារធំថ្មី
2.    វាពិឃាតជើងឯក
3.    វិមានឯករាជ្យ
4.    សារមន្ទីរជាតិ
5.    ផ្សាររាត្រី
6.    កន្លែងជិះទូកតាមដងទន្លេ
7.    ឆ្នេរទន្លេ
8.    ព្រះបរមរាជវាំង
9.    ផ្សារទួលទំពូង
10.  ព្រះវិហារព្រះកែវមរកត
11.  សារមន្ទីរគុកទួលស្លែង
12.  វត្តភ្នំ
៥៣. តើខេត្តព្រៃវែងមានតំបន់ទេសចរណ៍ប៉ុន្មានកន្លែង ?
­ ខេត្តព្រៃវែងមានតំបន់ទេសចរណ៍ ដូចជា ៖
       ១. រមណីយដ្ឋានបារាយណ៍អណ្តែត     ២. រមណីយដ្ឋានបាភ្នំ
       ៣. វាលប្រាំងព្រៃវែង                           ៤. តំបន់អភិរក្សធម្មជាតិនគរភ្នំ
        ៥. ប្រាសាទវិហារច័ន្ទ                            ៦. ចុងប៉ម
        ៧. សារមន្ទីរខេត្ត     
៥៤. តើខេត្ត កំពតមានតំបន់ទេសចរណ៍ប៉ុន្មានកន្លែង ?            
­ ខេត្តកំពតមានតំបន់ទេសចរណ៍ជាច្រើនកន្លែងដូចជា ៖
     ​ ​  ១. ភ្នំបូកគោ                                         ២. ទឹកឈូរ
        ៣. ចំការធុរេន                                    ៤. រមណីយដ្ឋានព្រែកត្នោត
         ៥. កំពង់ត្រាច                                       ៦. ភ្នំឆ្នោរ
         ៧. ភ្នំសេដាអន                                    ៨. គុហាកំពត
៥៥. តើខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ប៉ុន្មានកន្លែង ?
­ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ជាច្រើនកន្លែងដូចជា ៖
        ១. ឧទ្យានជាតិគិរីរម្យ                           ២. ចំបក់
        ៣. ទេទឹកពុះ                                       ​​៤. រមណីយដ្ឋានភ្នំព្រៃខ្មែរ
        ៥. ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ       ៦.​​​ អំពែភ្នំ
៥៦. តើខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប៉ុន្មានកន្លែង ?
­ កំពង់ឆ្នាំងមានតំបន់ទេសចរណ៍ច្រើនកន្លែងដូចជា ៖
        ១. ភ្នំដា                                                ២. វត្តភ្នំរបត់
       ៣. ភ្នំនាងកង្រី                                     ​​  ៤. ភ្នំសន្ទូច
       ៥.  ភ្នំតាពី                                            ​ ៦. ប្រាសាទកំពង់ព្រះ
       ៧. ប្រាសាទប្រុស                           ​​​​​​​        ៨. ប្រាសាទស្រី
       ៩. ទេសភាពតាមបឹងទន្លេសាប          
៥៧. តើសារមន្ទីរជាតិនៃកម្ពុជាកសាងនៅពេលណា ?
­ សារមន្ទីរជាតិនៃកម្ពុជា ត្រូវបានកសាង នៅថ្ងៃទី ១៥ សីហា ១៩១៧ តាមរបៀបស្ថាបត្យកម្មខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទ ស៊ីសុវត្ថិ ក្នុងសម័យអណានិគមបារាំង ។ សារមន្ទីរនេះមានបណ្តោយប្រវែង ៥៤ ម៉ែត្រ ជម្រៅ៦៦ ម៉ែត្រ ហើយសង់លើឃឿនដែលមានកំពស់ ២ម៉ែត្រ ។
៥៧.តើសាកលវទ្យាល័យភូមិន្ទភ្នំពេញបង្កើតនៅថ្ងៃ ខែ ឆ្នាំណា ? សព្វថ្ងៃមានអាគារប៉ុន្មាន?
­ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្កើតឡើងនៅថ្ងៃទី ១៨ មករា ១៩៦៥ ។ មកទល់សព្វថ្ងៃសាកលវិទ្យាល័យនេះមានអាគារច្រើនដូចជា A  B  C  D T(អាគារ   សម្តេចតេជោ) អាគារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC) និង អាគារស​ហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
៥៨. តើរាជបណ្ឌិតសភាកម្ពុជាសាងសង់នៅពេលណា ?
­រាជបណ្ឌិតសភាកម្ពុជាត្រូវបានកសាងឡើងពីរលើកគឺ ៖
   លើកទី១ ថ្ងៃទី ២៥. ០៨. ១៩៦៥ និងលើកទី២ ថ្ងៃ១១. ០៥. ១៩៩៩ ។
៥៩. តើពហុកីឡាដ្ឋានជាតិអូឡាំពិច កសាងនៅឆ្នាំណា ?
­ ពហុកីឡាដ្ឋានជាតិអូឡាំពិចកសាងឡើងនៅឆ្នាំ ១៩៦៣ នៅក្នុងសម័យអាណា​និគមនិយមបារាំង ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ 
៦០. តើឧទ្យានជាតិព្រះមុនីវង្សរឺឧទ្យានជាតិភ្នំបូកគោបានបង្កើតឡើងនៅឆ្នាំណា​ហើយបានបញ្ចូលជាបេតិកភណ្ឌអាស៊ាននៅឆ្នាំណា ?
­ ឧទ្យានជាតិព្រះមុនីវង្សបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ១៩៩៣ ហើយត្រូវបានដាក់បញ្ជូលជាបេតិកភណ្ឌអាស៊ាននៅឆ្នាំ​ ២០០៣ជាមួយឧទ្យានជាតិវីរៈជ័យ​ ។
៦១. តើនៅរាជធានីភ្នំពេញសព្វថ្ងៃមានសំណង់អាគារណាខ្លះដែលនៅសល់​ពី​សម័យអាណានិគមបារាំង ?
­ តាមគេហទំព័រសាលារាជធានីភ្នំពេញបានអោយដឹងថា សំណង់ដែលនៅសល់ពីសម័យអាណានិគមបារាំងមានដូចជា ៖
1.    ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ( សាងសង់ឆ្នាំ ១៩២៥ អតីតជា ស្ថានទូតបារាំង )
2.    ទីស្តីការក្រសួងយុត្តិធម៌ៈ ( សាងសង់ឆ្នាំ ១៨៩០ អតីតជា ទីស្តីការក្រសួងយុត្តិធម៌ )
3.    ទីស្តីការក្រសួងប្រៃសណីយ៍ និងជាប្រៃសណីយ៍កម្ពុជាៈ (សាងសង់ឆ្នាំ ១៨៩០ អតីតជា អគាររដ្ឋបាលរបស់ប្រៃសណីកម្ពុជា )
4.    បណ្ណាល័យជាតិៈ (សាងសង់ឆ្នាំ ១៨៩០ អតីតជា បណ្ណាជាតិ )
5.    សារមន្ទីរជាតិៈ ( សាងសង់ឆ្នាំ ១៨៩០ អតីតជាតិជា សារមន្ទីជាតិ )
6.    អគ្គនាយកដ្ឋានរតនាគារជាតិៈ ( សាងសង់ឆ្នាំ ១៨៩០ អតីតជា រតនាគារជាតិ )
7.    អាគាររដ្ឋបាលសាលារាជធានីភ្នំពេញៈ ( សាង់សង់ឆ្នាំ ១៩២៨ អតីតជា និវេសនដ្ឋានដូនជីសាសនាគ្រឹះ )
8.    ព្រះបរមរាជវាំងៈ ( សាងសាង់ឆ្នាំ ១៨៩០ អតីតជា ព្រះបរមរាជវាំង )
9.    ការិយាល័យអង្គការយូនេស្កូនៅកម្ពុជាៈ ( សាង សង់ឆ្នាំ ១៨៩០ គេហដ្ឋានឯកជន )
10.   ផ្សារធំថ្មីៈ (សាងសង់ឆ្នាំ ១៩៣៥ អតីតជា ផ្សារសាធារណៈ )
11.  សណ្ឋាគារឡឺរ៉ូយ៉ាល់ៈ សាងសង់ឆ្នាំ ១៩២៥ អតីតជា អាជីវកម្ម បម្រើ​សេវាកម្ម​ សណ្ឋាគារ ) ។
៦២. តើវិមានឯករាជ្យជាតិកម្ពុជាបានសាងសង់ឡើងនៅឆ្នាំណា ? ក្នុងគោលបំ​ណងអ្វី ?
­ វិមានឯករាជ្យជាតិនៃកម្ពុជាបានសាងសង់ឡើងនៅឆ្នាំ ១៩៥៨ ដោយកំពូល​  ស្ថាបត្យករដ៏ឆ្នើមរបស់កម្ពុជា គឺលោក វណ្ណ ម៉ូលីវណ្ណ ។ វិមាននេះកសាងឡើងដើម្បីរំលឹកដល់ការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំងដែលបាន​គ្រប់គ្រងកម្ពុជា ៩០ឆ្នាំ គឺចាប់ពីថ្ងៃទី ១១ សីហា ១៨៦៣ ដល់ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ និងដើម្បីរំលឹកដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទ​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមកោដ្ឋ ។
៦៣. តើស្ពានកោះកុងបានសម្ពោធអោយប្រើនៅឆ្នាំណា ?​ មានប្រវែងប៉ុន្មាន ?
­ ស្ពានកោះកុងត្រូវបានសម្ពោធអោយប្រើប្រាស់នៅឆ្នាំ ២០០២ ដែលមានប្រវែងសរុប ១៩០០ ម៉ែត្រ
៦៤. ចូរពិពណ៌នាពីបឹងយក្សឡោម ។
­ បឹងយក្សឡោមស្ថិតនៅចម្ងាយប្រមាណ ៩ គីឡូម៉ែត្រពីទីក្រុងបានលុង ខេត្ត រត​នគិរី ។ បឹងនេះមានបរិមាត្រ ២៦១២ ម៉ែត្រ អង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ ៥០ម៉ែត្រ ។
         ២. ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
១. ដូចម្តេចហៅថា​ សម័យមូលប្រវត្តិ សម័យបុរេប្រវត្តិ និងសម័យប្រវត្តិសាស្ត្រ?      
­ សម័យមូលប្រវត្តិ  ជាសម័យមួយដែលចាប់ផ្តើមនិយាយតាំងកំណកំណើតដំ​​បូងរបស់មនុស្ស គឺតាំងពីមនុស្សបានវិវត្តពីសត្វស្វាម្យ៉ាង រហូតដល់មនុស្សមិនទាន់មានឧស្សាហកម្ម​ ។
­ សម័យបុរេប្រវត្តិ ជាសម័យមុនប្រវត្តិសាស្ត្រ ដែលកាលនោះមនុស្សមាន​ និងចេះធ្វើ​ឧស្សាហកម្មហើយ។ សម័យនេះមនុស្សមានការវិវត្តខួរក្បាលកាន់តែប្រសើរជាងសម័យមូលប្រវត្តិ គឺមនុស្សចេះយកដុំថ្ម រឺឈើគប់ផ្លែឈើដែលនៅខ្ពស់ៗ មនុស្សចេះប្រមូលថ្មពីមាត់បឹង ទន្លេមកគរទុកសំរាប់កែច្នៃ ជាឧបករណ៍ប្រើ​ប្រាស់ផ្សេងៗ ដូចជា ពូថៅ ផ្គាក់ លំពែង ពន្លូង...ដោយការសំលៀង រឺត្រដុស។ នៅសម័យនេះមនុស្សមានទំនាក់ទំនងគ្នាហើយ ប៉ុន្តែពុំទាន់មានភាសាសម្រាប់និយាយទេ ។
­ សម័យប្រវត្តិសាស្ត្រ ជាសម័យកាលមួយដែលមនុស្សមានភាសា និងអក្សរសំ រាប់ប្រើប្រាស់។ នៅចុងសម័យបុរេប្រវត្តិ មនុស្សចេះទំនាក់ទំនងគ្នាហើយ  ការទាក់ទងនេះតម្រូវអោយមនុស្សត្រូវមានភាសាសំរាប់និយាយ និងមានអក្សរសំរាប់កត់ត្រាភាសាដែលពួកគេនិយាយ។ នៅសម័យនេះហើយដែលអ្នកប្រវត្តិវិទូ​បានដាក់ឈ្មោះសម័យនេះថា សម័យប្រវត្តិសាស្ត្រ ។
២. តើសម័យប្រវត្តិសាស្ត្រខ្មែរចាប់ផ្តើមកើតឡើងពីត្រឹមណាមក ? ចាប់ពីកើតមកដល់បច្ចុប្បន្ននេះ ខ្មែរមានប៉ុន្មានសម័យកាលហើយ ? ចូររៀបរាប់ និងបញ្ជាក់កាលបរិច្ឆេទអោយបានត្រឹមត្រូវ ។
­បើយោងតាមនិយមន័យពាក្យប្រវត្តិសាស្ត្រ សម័យប្រវត្តិសាស្ត្រខ្មែរចាប់ផ្តើមកើតឡើងនៅត្រឹមប្រមាណចុងស.វទី២រឺមុននេះ ព្រោះខ្មែរមានអក្សរនៅក្នុងរាជស្តេចស្រីមារៈ( សិលាចារឹកវ៉ូកាញ់) ។ តែបើគិតតាមវង្សក្សត្រ ខ្មែរមានប្រវត្តិសាស្ត្រនៅពាក់កណ្តាលស.វទី១ នៃគ.ស ព្រោះព្រះបាទកៅណ្ឌិន្យបានចូលមកស្រុកខ្មែរនៅគ.ស ៥០ [5] ។​ មកដល់បច្ចុប្បន្ននេះ ខ្មែរមានសម័យប្រវត្តិសាស្ត្រ ៤ធំៗ គឺ៖
 ក. សម័យមុនអង្គរ រឺបុរេអង្គរ (ពីស.វ.ទី១ ដល់ ­ទី៩ រឺពីឆ្នាំ ៥០­ ដល់៨០២)។ សម័យនេះចែកជាពីរសម័យតូចៗទៀតគឺ ៖
                        ­ សម័យនគរភ្នំ ( ៥០ ដល់ ­៥៥០)​ 
                        ­ សម័យចេនឡា (៥៥០ ដល់ ­៨០២)
 ខ. សម័យអង្គរ (ពីស.វទី៩­ ដល់ ទី១៥ រឺពីឆ្នាំ ៨០២­១៤៣១) ។​ សម័យអង្គរចែកជា៤ដំណាក់កាលគឺ៖
                            ­ ដំណាក់កាលចាក់គ្រិះ(៨០២­ ដល់ ៩៤៤)
                            ­ ដំណាក់កាលកសាង(៩៤៤­ ដល់ ១១៧៧)
                            ­  ដំណាក់កាលលូតលាស់ដល់កំពូល (១១៧៧­ ដល់ ១២០១)
                            ­ដំណាក់កាលធ្លាក់ចុះ(១២០១­ ដល់ ១៤៣១)
គ. សម័យកណ្តាល (ពីស.វទី១៥ ដល់ ­ទី១៩ រឺពីឆ្នាំ ១៤៣១­ ដល់ ១៨៦៣)។ សម័យនេះចែកជា ២ សម័យតូចៗទៀត គឺ៖
                            ­ សម័យលង្វែក ( ១៤៣១ ដល់ ­១៦១៨)
                            ­ សម័យឧត្តុង្គ (១៦១៨­ ដល់ ១៨៦៣)
ឃ. សម័យទំនើប រឺ សម័យបច្ចុប្បន្ន ( ពីស.វទី១៩­ ដល់ បច្ចុប្បន្ន )។ សម័យនេះ​ចែកសម័យតូចៗជាច្រើន គឺ៖
                            ­ សម័យអាណានិគម (១៨៦៣­ ដល់ ១៩៥៣) 
                            ­ សម័យសង្គមរាស្ត្រនិយម (១៩៥៥­ ដល់ ១៩៧០)
                         ­សម័យសាធារណរដ្ឋខ្មែរ​(សម័យ លន់ ណុល) (១៩៧០­ ដល់ ១៩៧៥​)
              សម័យកម្ពុជាប្រជាធិបតេយ្យ(សម័យ ប៉ុល ពត)  (១៩៧៥­ ដល់១៩៧៩)
                            ­ សម័យរដ្ឋកម្ពុជា(១៩៧៩­១៩៨៩)​
                            ­ សម័យប្រជាមានិតកម្ពុជា(១៩៨៩­១៩៩៣)
                            ­​ សម័យរាជាណាចក្រកម្ពុជា​(១៩៩៣­បច្ចុប្បន្ន) ។
៣. ចូរនិយាយដោយសង្ខេបពីសម័យនគរភ្នំ ។
      ក. ទីតាំង
­សម័យនគរភ្នំចាប់កកើតឡើងនៅដើមស.វទី១នៃគ.ស ។ នៅមុនសង្គ្រាម​លោកលើកទី១ អ្នកប្រាជ្ញមួយចំនួននៅមានកង្វែងគំនិតគ្នាពីទីតាំងនគរភ្នំ [6]
v  លោក វីលហ្វដ ( wilford ) ថានគរភ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី
v  លោក អា.រេមុសាត( A.Remusat ) ថានគរភ្នំជាអាណាខេត្តមួយរបស់ចិន ស្ថិតនៅត្រង់តុងកឹង
v  លោក ខ្លាប្រថ ( Klaproth ) និងលោក ប៉ៅធីយែ ( Pauthier ) ថានគរភ្នំត្រូវនឹងដែនដីប៉េហ្គូ​ និងប្រទេសភូមា
v  លោក បាថ ( Barth ) ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ។ ................
ដើម្បីអោយអស់ចម្ងល់ពីទីតាំងនៃនគរភ្នំ យើងសូមលើកពត៌មានតាមឯកសារ​ចិនមកបញ្ជាក់ដូចតទៅ៖
·         វ្នំមានចម្ងាយ៣០០០លី ខាងលិចប្រទេស លីនយី( ចម្ប៉ា )
·         វ្នំមានចម្ងាយ ៧០០០លី ពី ចេណា(តុងកឹង)
·         វ្នំមានទំហំ ៣០០០លី ក្រោយមកពង្រីកធំដល់ទៅ ៥០០០ រឺ ៦០០០លី
·         វ្នំស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
·         មានទន្លេធំមួយហូរកាត់ពីខាងលិច ហើយហូរចាក់ទៅសមុទ្រ ។
បើសិនគិតថា ១លី មានប្រវែង ៥៧៦ មាត្រ(ម៉ែត្រ) នោះចម្ងាយពីលីនយី​មក​វ្នំមានប្រវែង១៧២៨ គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ ត្រង់កម្ពុជា​ក្រោម និងថៃភាគកណ្តាល ។ ឈូងសមុទ្រក្នុងឯកសារចិនគឺឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅលិចគឺទន្លេមេគង្គ រឺទន្លេសាបនឹងឯង [7]។ ចំណែករាជធានី​ដំ​បូងរបស់នគរភ្នំ បើតាមសិលាចារឹកក្រោយៗបានអោយដឹងថារាជធានីនេះ​មានឈ្មោះថាវ្យាធបុរៈ ( បុរីនៃស្តេចទាក់ដំរី ) ។ ចិនហៅរាជធានីនេះថាតូមូ​ដែលលោកស៊ក សឺដេសថាតូមូនេះត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ រឺ        ទល្មាក់(អ្នកទាក់) ។ លោកយល់ទៀតថាក្រុងវ្យាធបុរៈនេះស្ថិតនៅម្តុំបាភ្នំ និង​បាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ ។ ព្រះភិក្ខុ ប៉ាង ខាត់ក៏មានព្រះយោបល់ដូច​នោះដែរ ។ ព្រះអង្គបានសរសេរថា រាជធានីវ្យាធបុរៈតាំងនៅតំបន់បាភ្នំ ទំនងជា​នៅភ្នំខ្សាច់បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញបុរាណដ្ឋាន និងបុរាណទេវ​រូបជាច្រើននៅទីនោះ ។ សិលាចារឹកមួយនៅវត្តចក្រឺតនៅជើងភ្នំ ពីស.វទី១០​បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថាអទ្រិវ្យាធបុរេស្វរៈ តម្កល់​នៅទីនោះ ។ គួរសំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះ​មានឈ្មោះភូមិទាក់ទងនឹងដំរីដូចជា ភូមិរោងដំរី ក្បាលដំរី និងព្រៃដំរី ជាដើម ។ បណ្ឌិត មីសែល ត្រាណេ បានសរសេរក្នុងសៀវភៅ វប្បធម៌ អារ្យធម៌ អង្គរបុរី របស់ខ្លួនថា ចំពោះទីតាំងនៃទីក្រុងអង្គរបុរី ឬវ្យាធ​  បុរៈ ដែលជាទីក្រុងព្រានព្រៃ  សូមបញ្ជាក់ថា ការស្រាវជ្រាវរបស់យើងបាន​បង្ហាញថា ព្រះរាជធានីដំបូងនេះ នៅខេត្តតាកែវបច្ចុប្បន្ន ពោល គឺពុំមែន​នៅខេត្តព្រៃវែងទេ [8]
  ខ. ក្សត្រក្នុងសម័យនគរភ្នំ[9]
1.    ​ព្រះបាទ ហ៊ុន ទៀន និង ព្រះនាង លីវ យី (គ.ស​ ៥០­ )?​
2.    ព្រះបាទ ហ៊ុន ប៉ាន ហ៊ួង ( គ.ស ?)
3.    ព្រះបាទ ហ្វាន់​ ហ្វាន់ (គ.ស ២១៧­២២០)
4.    ព្រះបាទ ស្រីមារៈ រឺ ហ្វាន់ចេម៉ាន់ (គ.ស ២២០­២២៥)
5.    ព្រះបាទ ហ្វាន់ ចាន់ (គ.ស ២២៥­២៥០)
6.    ព្រះបាទ ហ្វាន់ ស៊ីយុន (គ.ស ២៥០­២៨៩)
7.    ព្រះបាទ កៅឌិញ្ញវរ័្មន (គ.ស ៣៥៧­....?)
8.    ព្រះបាទ ស្រីឥន្ទ្រវរ័្មន (គ.ស ....­៤៨០)
9.    ព្រះបាទ ជ័យវរ័្មន (គ.ស ៤៨០­៥១៥)
10.  ព្របាទ  រុទ្រវរ័្មន (គ.ស​ ៥១៥­៥៥០)
 ៤. ចូររៀបរាប់ដោយសង្ខេបពីសម័យចេនឡា ។
       ក. ទីតាំងៈ នគរចេនឡាស្ថិតនៅត្រង់វាលទំនាបភាគណ្តាលនៃទន្លេមេគង្គ​ក្នុងតំបន់បាសាករបស់ឡាវសព្វថ្ងៃ គឺនៅតំបន់ម្តុំវត្តភូ ។​​ រាជធានីដំបូង ឈ្មោះ​ស្រេស្ឋបុរៈ កសាងដោយព្រះបាទស្រេស្ឋវរ័្មននៅត្រង់បាសាក ទឹកដីឡាវសព្វថ្ងៃ ក្រោយពេលទ្រង់បានឡើងសោយរាជ្យ ។ កាលណោះចេនឡាគ្រាន់តែជាសាមន្តរាជរបស់នគរភ្នំប៉ុណ្ណោះ ហើយសោយរាជ្យដោយស្តេចបីអង្គបន្តបន្ទាប់គ្នាគឺ ស្រុតវរ័្មន ស្រេស្ឋវរ័្មន និងវីរវរ័្មន ដែលជាបុត្រនៃឥសីកម្ពុ(ស្វ័យមភូវៈ) និងនាងទេពអប្សរមេរា (សិលាចារឹកបក្សីចាំក្រុង ស.វទី១០) ។ លុះក្រោយមក ដល់រាជព្រះបាទភវវរ័្មន ទ្រង់អោយគេកសាងរាជធានីថ្មីមួយទៀត ឈ្មោះភវបុរៈ
     ខ.ព្រះមហាក្សត្រសម័យចេនឡា[10]
·         ព្រះបាទ ស្រុតវរ័្មន (គ.ស .....?)
·         ព្រះបាទ ស្រេស្ឋវរ័្មន (គ.ស....?)        ប្រហែល ពី៤០០­-៥៥០
·         ព្រះបាទ វីរវរ័្មន (គ.ស.....?)
·         ព្រះបាទ ភវវរ័្មនទី១ (គ.ស ៥៥០­៦០០) ជាបុត្ររបស់វីរវរ័្មន និងត្រូវជាចៅរបស់រុទ្រវរ័្មន
·         ព្រះបាទ មហេន្ទ្រវរ័្មន រឺចិត្រសេន (គ.ស ៦០០­៦១៥)
·         ព្រះបាទ ឥសានវរ័្មនទី១ (គ.ស ៦១៥­៦៣៦)
·         ព្រះបាទ ភវវរ័្មនទី២ ( គ.ស ៦៣៩­៦៥៥)
·         ព្រះបាទ ជ័យវរ័្មនទី១ (គ.ស ៦៥៥­៦៨១)
·         ព្រះនាង ជ័យទេវី (គ.ស ៦៨១­៧១៣)
·         ព្រះបាទ សម្ភុវរ័្មនទី១ (គ.ស ៧១៣­៧១៦)
·         ព្រះបាទ បុស្ករាក្ស (គ.ស ៧១៦­៧៣០)
·         ព្រះបាទ សម្ភុវរ័្មនទី២ (គ.ស ៧៣០­៧៦០)
·         ព្រះបាទ ភវវរ័្មនទី៣ (គ.ស .....?)
·         ព្រះបាទ រាជេន្ទ្រវរ័្មនទី១ (គ.ស ....?)
·         ព្រះបាទ មហិបតីវរ័្មន (គ.ស....?)
·         ព្រះបាទ នរបតីន្ទ្រវរ័្មន (គ.ស.....?)
·         ព្រះបាទ ឥន្ទ្រលោក ( គ.ស...?)
·         ព្រះនាង នឫបតេន្ទ្រទេវី (គ.ស ....?)
·         ព្រះបាទ ជយេន្ទ្រភា (គ.ស....?)
·         ព្រះបាទ ជេ្យស្ថាយ៌ា (គ.ស....?)
·         ព្រះបាទ ជ័យសិង្ហវរ័្មន (គ.ស...?)
៥. ចូរនិយាយពីសម័យអង្គរដោយសង្ខេប ។
ក. ការចាប់ផ្តើមសម័យអង្គរ[11]
      នៅក្រោយពេលចេនឡាបានបែកបាក់ជាពីរ គឺនៅប្រមាណឆ្នាំ ៧៩៧​  អំ​    ណាច​​​ចេនឡាបានធ្លាក់ចុះ ជាហេតុធ្វើអោយជ្វាអាចចូលមកត្រួតត្រាចេនឡាទឹកលិច​បានយ៉ាងងាយស្រួល ។ ព្រះបាទជ័យវរ័្មនទី២ ត្រូវជាចៅព្រះបាទ បុស្សករក្ស ដែលជាស្តេចសោយរាជ្យនៅរាជធានីសម្ភុបុរៈ ព្រមទាំងព្រះញាតិវង្ស ត្រូវពួក​ជ្វាកៀរយកទៅប្រទេសវា ហើយដាក់នគរចេនឡាជាចំណុះ ។ លុះដល់ឆ្នាំ ៨០០ ព្រះបាទជ័យវរ័្មនទី២បានភៀសព្រះកាយរួចពីជ្វាមកវិញ ។ ​ព្រះអង្គបានតាំង​មូលដ្ឋាននៅ ឥន្ទ្របុរៈ ដែលស្ថិតនៅតំបន់ស្រឡប់ពិជ័យបន្ទាយព្រៃនគរ ស្រុក​ត្បួងឃ្មុំ ខេត្តកំពង់ចាមសព្វថ្ងៃ ។ នៅទីនេះ ព្រះអង្គបានយកព្រាហ្មណ៍ ព្រិទ្ធីឥន្ទ្រ​វរ័្មនធ្វើជាមេទ័ព និងព្រាហ្មណ៍សិវកិវលិយៈ ដែលជាអ្នកមានចំណេះដឹងខ្ពង់​ខ្ពស់ជារាជបុរោហិតព្រះអង្គផ្ទាល់ សម្រាប់ពិភាក្សាបញ្ហាទាក់ទងនឹងប្រទេសជាតិ ។ បន្ទាប់មក ព្រះបានយាងទៅគង់នៅខាងជើងបឹងទន្លេសាប គឺនៅកុទិ ដែលទំនងជានៅខាងជើងប្រសាទបន្តាយក្តី ខេត្តសៀមរាបបច្ចុប្បន្ន ។ បន្ទាប់មកទៀតព្រះអង្គបានយាងទៅគង់នៅហរិហរាល័យ ក្នុងស្រុករលួស ខេត្តសៀមរាប រួចទ្រង់ប្តូរមកគង់នៅអមរិន្ទ្របុរៈ នៅត្រង់ទំនប់ខាងលិចបារាយណ៍ទឹកថ្លា សព្វ​ថ្ងៃ ។ ចុងក្រោយបង្អស់ ដោយមានព្រាហ្មណ៍សិវកិវលិយៈ ទៅជាប់ជាមួយជានិច្ចផង ព្រះអង្គក៏យាងទៅគង់នៅលើភ្នំគូលែនដែលមានឈ្មោះថា មហិន្ទ្របព៌ត ។​ គឺនៅទីនោះហើយដែលព្រះអង្គបានប្រារព្ធធ្វើពិធីទេវរាជនៅឆ្នាំ ៨០២ ក្នុងបំ ណងធ្វើអោយប្រ​ទេសខ្មែរ បានឯករាជ្យ រួចផុតពីចំណុះជ្វា ហើយរាជាភិសេកអោយព្រះអង្គមាន​ឋានៈជាចក្រវត្តិន (ស្តេចចក្រវាឡ ) រឺទេវរាជ (ស្តេចអទិទេព)​ដែលពាក្យខ្មែរហៅថា កម្រតេងជគតរាជ ថែមទៀតផង ។ ដោយសារ ព្រះបាទ​ជ័យវរ័្មនទី២ ទ្រង់បានប្រកាសប្រទេសកម្ពុជា ជាប្រទេសឯករាជ្យនៅឆ្នាំ ៨០២​នេះហើយទើបអ្នកប្រវត្តិវិទូចាប់រាប់សម័យអង្គរពីឆ្នាំនេះមក ។
ខ. ក្សត្រសំខាន់ៗ និងស្នាដៃនៅសម័យអង្គរ[12]
    សម័យអង្គរ ជាយុគមាសនៃអាណាចក្រខ្មែរដែលមានការរីកចម្រើនដល់កំ​ ​ពូល ។ វិស័យការពារជាតិ សេដ្ឋកិច្ច ​សាសនា សិល្បៈ ស្ថាអត្យកម្ម ការសិក្សា​អប់រំ និងវិស័យផ្សេងៗទៀត សុទ្ធតែមានការរីកចម្រើន ដោយសារកត្តាពីរ គឺ​ កត្តាអ្នកដឹកនាំ( ក្សត្រ ) និងកត្តាប្រជារាស្ត្រ ។ ក្សត្រនៅសម័យអង្គរសុទ្ធសឹងជាក្សត្រខ្លាំងពូកែ ដូចជា៖
·         ជ័យវរ័្មនទី២ (៨០២­៨៥០) ស្នាព្រះហស្ថផ្នែកស្ថាបត្យកម្មមាន ប្រាសាទ​ព្រះអារាមរោងចិននិងប្រាសាទរំចែង លើភ្នំគូលែ​ន
·         ជ័យវរ័្មនទី៣ (៨៥៤­៨៧៧) ..............? រាជធានីទ្រង់( ហរិហរាល័យ )
·         ឥន្ទ្រវរ័្មនទី១ (៨៧៧­៨៨៩) :ប្រាសាទព្រះគោ បាគង បារាយណ៍ឥន្ទ្រតាដាក(ហរិហរាល័យ )
·         យសោវរ័្មនទី១ (៨៨៩­៩០០): ប្រាសាទបាខែង(លើភ្នំបាខែង) ប្រាសាទភ្នំ​ក្រោម(លើកំពូលភ្នំក្រោម) ប្រាសាទលលៃ(ក្នុងស្រុកបាគង) ប្រាសាទព្រះវិ​ហារ​មុនគេ បារាយណ៍ខាងកើត (យសោធរបុរៈ )
·         ហស៌វរ័្មនទី១​ (៩០០­៩២២) : ......................? ( យសោធរបុរៈ )
·         ឥសានវរ័្មនទី២ (៩២២­៩២៨):.....................?( យសោធរបុរៈ )
·         ជ័យវរ័្មនទី៤ (៩២៨­៩៤២): ប្រាសាទកោះកេរ្តិ៍ បារាយណ៍រ៉ាហាល់ ប្រាសាទធំ  ( កោះកេរ្តិ៍ )
·         ហស៌វរ័្មនទី២ (៩៤២­ ដល់ ៩៤៤): ........?
·         រាជេន្ទ្រវរ័្មនទី២ ( ៩៤៤­ ដល់ ៩៦៨) : ប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ផ្នែកខ្លះនៃប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី (យសោធរ   បុរៈ )
·         ជ័យវរ័្មនទី៥ ( ៩៦៨­ ដល់ ១០០២) :ប្រាសាទតាកែវ ប្រាសាទភិមានអាកាស       ( យសោធរបុរៈ )
·         ឧទយាទិត្យវរ័្មនទី១ ( សោយរាជ្យបានពីរ បីខែក៏សោយទិវង្គតទៅ )
·         ជ័យវីរវរ័្មន ( ១០០២­១០១០) ..........?
·         សូរ្យវរ័្មនទី១ ( ១០១០­១០៥០ ) : ប្រាសាទភ្នំជីសូរ្យ ផ្នែកខ្លះនៃប្រាសាទព្រះ​វិហារ បង្ហើយភិមានអាកាស និងប្រាសាទតាកែវ ប្រាសាទស្នឹង ប្រាសាទវត្ត​​ឯកភ្នំ ...( យសោធរបុរៈ )
·         ឧទយាទិត្យវរ្ម័នទី២ ( ១០៥០­១០៦៦) : ប្រាសាទបាពួន បារាយណ៍ខាងលិច ប្រាសាទមេបុណ្យខាងលិច
·         ហស៌វរ័្មនទី៣ ( ១០៦៦­១០៨០) ......?
·         នរបតិន្ទ្រវរ័្មន និងជ័យវរ័្មនទី៦ (១០៨០­១១០៧) : ម្នាក់សោយរាជ្យផ្នែក​ខាងត្បូង ម្នាក់សោយរាជ្យផ្នែកខាងជើង ។ ព្រះបាទជ័យវរ័្មនទី៦បានកសាងប្រាសាទភ្នំសណ្តក ប្រាសាទភិម៉ៃ ប្រាសាទវត្តភូ (នៅឡាវ) និងប្រាសាទភ្នំរូង(នៅថៃសព្វថ្ងៃ)
·         ធរណិន្ទ្រវរ័្មនទី១ (១១០៧­១១១៣) :......?
·         សូរ្យវរ័្មនទី២ (១១១៣­១១៥០) : ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយសំរែ​ ១៤ប្រាសាទចៅសាយទេវតា ប្រាសាទព្រះពិធូរ​ ប្រាសាទបេងមាលា ប្រាសាទធម្មនន្ទ  បន្តសាង(ប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ្យ និងប្រាសាទព្រះវិហារ) (យសោធរបុៈ)
·         ធរណិន្ទ្រវរ័្មនទី២ (១១៥០­១១៦០) : អគ្គមហេសីទ្រង់នាម ចូឌាមណី មានបុត្រមួយអង្គគឺព្រះបាទជ័យវរ័្មនទី៧
·         យសោវរ័្មនទី២ ( ១១៦០­១១៦៥)
·         ​ភូវនាទិត្យវរ័្មន (១១៦៥­១១៧៧) : ជាមន្ត្រីក្បត់ដែលបានធ្វើឃាតព្រះបាទ​យសោវរ័្មនទី២ ហើយប្រកាសខ្លួនជាស្តេច
·         ជ័យវរ័្មនទី៧ (១១៨១­១២១៨) : ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រសាទព្រះខ័នស្រុកកំពង់ស្វាយ កំពង់ធំ) ប្រាសាទនាគព័ន្ធ ប្រាសាទតា(ទន្លេបាទី តាកែវ) សោម ប្រាសាទតាព្រហ្ម ប្រាសាទក្រោលគោ ស្រះស្រង់ ប្រាសាទបន្ទាយឆ្មារ ( ស្រុកថ្មពួក បន្ទាយមានជ័យ) ប្រាសាទភិម៉ាយ(នៅថៃសព្វថ្ងៃ) មន្ទីរពេទ្យ១០២ សាលាសំណាក់១២១
·         ឥន្ទ្រវរ័្មនទី២ ( ១២១៨­១២៤៣)
·         ជ័យវរ័្មនទី៨ (១២៤៣­១២៩៥)
·         ឥន្ទ្រវរ័្មនទី៣ រឺស្រិន្ទ្រវរ័្មន ( ១២៩៥­១៣០៧)
·         ស្រីឥន្ទ្រជ័យវរ័្មន ( ១៣០៧­១៣២៧)
·         ជ័យវរ័្មនទី៩ ( ១៣២៧­១៣៣៦)
·         ត្រសក់ផ្អែ ( ១៣៣៦­១៣៤០)
·         ​ព្រះនិព្វានបទ ( ១៣៤០­១៣៤៦)
·         សិន្ទន្ត(ស្រីលំពង្សរាជា) (១៣៤៦­១៣៥២)
·         ស្រីសុរិយោទ័យ ( ១៣៥២­១៣៥៧)
·         ស្រីសុរិយោវង្ស (១៣៥៧­១៣៦៦)
·         បរមរាមា ( ១៣៦៦­១៣៧៣)
·         ធម្មាសោកា ( ១៣៧៣­១៣៩៤)
·         ........................(១៣៩៤­១៤០១)
·         ស្រីសុយោវង្សទី២ ( ១៤០១­១៤១៧)
·         បរមសុខា ( ១៤១៧­១៤២០)
·         ពញាយ៉ាត ( ១៤២១­១៤៦២)
គ.ការបញ្ចប់សម័យអង្គរ
        អ្នកប្រវត្តិវិទ្យាជាច្រើនយល់ស្របៗគ្នាថា សម័យអង្គត្រូវបានបញ្ចប់នៅឆ្នាំ​១៤៣១ គឺនៅពេលដែលព្រះបាទពញាយ៉ាតបានបោះបង់ក្រុងអង្គរ ។ មូលហេតុដែលព្រះបាទពញាយ៉ាតសម្រេចព្រះទ័យចាកចេញពីក្រុងអង្គរដោយសារ​សៀមឈ្លានពានពីរដងធំៗ គឺ លើកទី១រយៈ៦ខែ និងលើកទី២រយៈ៦ឆ្នាំ ។ សៀមបានប្រមូល និងបំផ្លាញសម្បត្តិវប្បធម៌ខ្មែរស្ទើរគ្មានសល់ ហើយថែម​ទាំងរំកិលព្រំប្រទល់នៅទិសខាងជើងមកជិតអង្គរទៀតផង ។ ចម្ងាយអង្គរពេល​នោះប្រមាណតែ៤០០គ.មពីក្រុងអយុធ្យាប៉ុណ្ណោះ ។ មូលហេតុមួយទៀតមនុស្សពេញកម្លាំង និងប្រជាពលរដ្ឋនៅរាជធានីអង្គរ និងនៅជិតៗនោះត្រូវ សៀមសម្លាប់រង្គាល និងកៀរយកជាឈ្លើយសឹកអស់ ។ កត្តាទី៣ ហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗនៅក្រុងអង្គរត្រូវបានបំផ្លាញដោយសារសង្គ្រាមជាមួយសៀម ។ ម្យ៉ាងទៀតព្រះបាទពញាយ៉ាតចង់ស្វែងរកទីតាំងថ្មីដែលអំណោយផល និងមានមនុស្សច្រើន ។ ដូចនេះព្រះអង្គបានធ្វើការពិភាក្សាជាមួយនាម៉ឺន មន្ត្រី ហើយបាន បញ្ជាអោយលើករាជធានីទៅកាន់ទួលបាសាន (ស្រុកស្រីសន្ធសព្វថ្ងៃ) តែទីនោះមានគ្រោះទឹកជំនន់ផ្ទួនៗ ទើបព្រះអង្គផ្លាស់រាជធានីមកកាន់ចតុមុខ ។​
៦. តើស្តេចអង្គណាជារាជស្ថាបនិកទី១ សម័យអង្គរ ? រាជស្ថាបនិកទី១ក្រុងអង្គរ​? និងរាជស្ថាបនិកទី១នៃប្រាសាទអង្គរ ?
­ រាជស្ថាបនិកទី១នៃសម័យអង្គរគឺព្រះបាទ ជ័យវរ័្មនទី២(៨០២­៨៥០)។ រាជស្ថាបនិកទី១នៃ​ក្រុងអង្គរគឺ ព្រះបាទយសោវរ័្មនទី១(៨៨៩­៩០០) ឯរាជស្ថាបនិកទី១នៃប្រាសាទអង្គរគឺ ព្រះ​បាទ សូរ្យវរ័្មនទី២(១១១៣­១១៥០) ។
៧. ហេតុអ្វីបានជាមានការកសាងប្រាសាទអង្គរវត្ត ?
­ប្រភពដែលពន្យល់ពីការកសាងប្រាសាទអង្គរវត្តមាន៣គឺ ៖
១. តាមប្រវត្តិសាស្ត្រ (ការពិត)
·         ឧទ្ទិសដល់ព្រហ្មញ្ញសាសនាវិស្ណុនិយម
·         ជាផ្នូររបស់ព្រះបាទសូរ្យវរ័្មនទី២ដែលមានមរណនាមថា បរមវិស្ណុលោក ជាហេតុធ្វើអោយប្រាសាទនេះមានឈ្មោះបុរាណមួយថា ប្រាសាទបរមវិស្ណុលោក
·         បង្ហាញពីកិត្យានុភាព
·         រាជប្បវេណី
       ២. តាមអក្សរសិល្ប៍សំណេរ
             បើតាមអត្ថបទល្បើកអង្គរវត្ត[13] រឺសាស្ត្រាព្រះកេតុមាលា របស់អ្នក    ប៉ាង បានអោយដឹងថា​ប្រាសាទអង្គរវត្តកសាងឡើងដើម្បីជាចំណងដៃរបស់ព្រះឥន្ទ្រជូនដល់បុត្រអតីត​ជាតិរបស់ទ្រង់គឺ ព្រះកេតុមាលា (សូរ្យវរ័្មនទី២)
      ៣. តាមអក្សរសិល្ប៍ប្រជាប្រិយ
           បើយោងតាមព្រេងកថា រឿងប្រាសាទអង្គរ ក៏បានអោយដឹងថា ប្រាសាទ​អង្គរសាងឡើងជាចំណងដៃដ៏អស្ចារ្យរបស់ព្រះឥន្ទ្រ ។
            ៨.​ តើបន្ទាយលង្វែកកសាងនៅឆ្នាំណា ? ក្នុងរាជស្តេចអង្គណា ?មានលក្ខណៈ​ពិសេសដូចម្តេចខ្លះ ?
­ បន្ទាយលង្វែកត្រូវបានកសាងឡើងរយៈពេល៣ឆ្នាំ គឺ១៥២៧­១៥២៩ ក្នុង​រាជព្រះបាទចន្ទរាជា ។ បន្ទាយនេះមានបរិមាត្រ ៣គ.ម×២គ.ម ដែលមានរបងបីជាន់គឺ
1.    របងដី : ការពារទឹកចូលរាជធានី
2.    កំពែងទឹក : សម្រាប់យកទឹកប្រើប្រាស់ក្នុងរាជធានី
3.    កំពែងឬស្សី : មានកំរាស់៦០ម៉ែត្រក្រាស់ខ្មឹក សំរាប់ការពារខ្មាំងសត្រូវ ។
នៅកណ្តាលរាជធានីលង្វែក ព្រះបាទចន្ទរាជាបានសាងវត្តមួយឈ្មោះវត្តត្រឡែង​កែង ដែលស្ថិតនៅខេត្តកំពង់ឆ្នាំងសព្វថ្ងៃ ។
៩. តើបន្ទាយលង្វែកបែកបាក់នៅឆ្នាំណា ? ដោយសារអ្វី ? ការបែកបាក់បន្ទាយ​លង្វែកនាំអោយមានផលវិបាកអ្វីខ្លះ ?
­ បន្ទាយលង្វែកត្រូវបានបែកបាក់នៅឆ្នាំ ១៥៩៣ ដោយសារ ព្រះបាទសត្ថា ដែលជាចៅរបស់ព្រះចន្ទរាជា(អង្គចន្ទ) បានផ្ទេររាជសម្បត្តិអោយបុត្រាច្បង ព្រះជន្ម១១វស្សា និងដកតួនាទីឧបរាជពីព្រះស្រីសុរិយោទ័យ អោយបុត្រាទី២ ដែលមានព្រះជន្ម៦វស្សា ។ បញ្ហានេះធ្វើអោយប្រជារាស្ត្រលែងគាំទ្រ ហើយបះ​បោលគ្រប់កន្លែង ។ លឺដំណឹងនេះ សៀមបានលើកទ័ពមកវាយខ្មែរតែមិនបាន​សម្រេច ។ សៀមបានប្រើល្បិចបាចប្រាក់ឌួងចូលក្នុងព្រៃឬស្សី អោយ​ប្រជា​     រាស្ត្រខ្មែរកាប់ឆ្ការ ទីបំផុតសៀមក៏វាយកំទេចបន្ទាយលង្វែកនៅឆ្នាំ១៥៩៣ ។ ផលវិបាកនៃការបាត់បង់បន្ទាយលង្វែកមាន៖
·         ប្រទេសកម្ពុជាធ្លាក់ជាប្រទេសតូច ទន់ខ្សោយ​ក្រោមចំណុះសៀម
·         ប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតយ៉ាងច្រើន
·         សៀមប្រមូលយកគម្ពីរ ក្បូនខ្នាត វត្ថុមានតម្លៃ
·         ចាប់ និងសម្លាប់អ្នកប្រាជ្ញខ្មែរ ។
មានព្រេងកថាមួយត្រូវបានប្រឌិតឡើង​ដើម្បីពន្យល់ពីប្រវត្តិសាស្ត្រនេះ គឺរឿងព្រះគោ ព្រះកែវ ។ រឿងនេះប្រ​ឌិតឡើងដើម្បីពន្យល់ពីមូលហេតុនៃការបាត់បង់ និងផលវិបាកពីការ​បាត់បង់បន្ទាយលង្វែកនេះ ។ តួអង្គព្រះគោជាតំណាងអោយគម្ពីរ ក្បួន​ខ្នាតរបស់ខ្មែរ ឯព្រះកែវជាតំណាងអោយអ្នកប្រាជ្ញខ្មែរដែលសៀមចាប់​យកទៅ ។
១០.  តើព្រះមហាក្សត្រអង្គណាដែលបានប្រសិទ្ធនាមអោយលោកតាក្រមង៉ុយ ថា  ព្រះភិរម្យភាសាអ៊ូ ?
  ព្រះមហាក្សត្រអង្គណាដែលបានប្រសិទ្ធនាមអោយលោកតាក្រមង៉ុយ ថា  ព្រះភិរម្យភាសាអ៊ូ គឺព្រះបាទនរោត្តម សីហនុ ។
១១. តើប្រាសាទអង្គរវត្តបានចូលជាបេតិកភ័ណពិភពលោកនៅថ្ងៃខែឆ្នាំណា ?
   ប្រាសាទអង្គរវត្តបានចូលជាបេតិកភ័ណពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ ។
១២. តើប្រាសាទព្រះវិហារបានចូលជាបេតិកភ័ណពិភពលោកនៅថ្ងៃ ខែ ឆ្នាំណា?
 ប្រាសាទព្រះវិហារបានចូលជាបេតិកភ័ណពិភពលោក នៅថ្ងៃទី ៧ កក្កដា ២០០៨ ។
១៣. តើព្រះបាអង្គឌួងសោយរាជ្យពីឆ្នាំណា​ ដល់ឆ្នាំណា ?មានបុត្រប៉ុន្មានអង្គ?
­
១៤. តើព្រះបាឡាត់ឃោសនាគ ហែម ចៀវ វីរបុរសជាតិ ប្រសូត្រនៅឆ្នាំណា ហើយសុគតនៅឆ្នាំណា ?
­ព្រះគ្រូអាចារ្យហែម ចៀវ[14] ប្រសូត្រនៅថ្ងៃអង្គារ ឆ្នាំច ព.ស២៤៤០ គ.ស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ(នៅខាងជើងជិតស្ពានស្ថានីយ៍រថភ្លើងបាត់ដឹង) ។ ឪពុកឈ្មោះ ហែម ធ្វើជាមេឃុំ ដំបូកមានលក្សណ៍ ( អ្នករៀបរៀង គង់ សម្ភារ ដាក់ថាមេស្រុកដំបូកមានលក្សណ៍) ។ ម្តាយឈ្មោះ ទីវ ជាកសិករ ។ កុមារ ចៀវ បានរៀន អក្សរក្នុងសំណាក់ព្រះគ្រូសត្ថា ជួន ណាត រហូតដល់ចេះអាន ចេះសរសេរ មើលសាស្ត្រាបានបរិបូណ៌ ។ លោកមានសេចក្តីអំណត់ ព្យាយាម មាន   សណ្តាប់ធ្នាប់រមទម្យ និងឆ្លៀវឆ្លាត ព្រោះលោកតែងដើរស្ពាយថង់យាមជា មួយព្រះគ្រូសង្ឃសត្ថាទៅទេសនាទីជិតឆ្ងាយ ជាហេតុធ្វើអោយលោកមានប្រាជា្ញ វៃឈ្លាស វោហារប្រាជ្ញប្រាយច្បាស់លាស់ ។ លោកបានខិតខំទេសនាពន្យល់ពុទ្ធ បរិស័ទ ប្រជាពលរដ្ឋ អោយភ្ញាក់ដឹងខ្លួន ក្រោកឡើងកសាងជីវិត និងប្រទេសជាតិ​ដោយខ្លួនឯង កុំដេកផ្សងសំណាងទៅតាមយថាកម្ម ។ លោកខិតខំធ្វើការប្រឆាំង​និងពួកអាណានិគមន៍ ដោយមិនគិតពេលវេលា និងជីវិតបង់ ព្រោះលោកមិន​អាចរស់ ហើយមើលឃើញប្រជារាស្ត្រខ្មែររងទុក្ខវេទនាក្រោម​អំ ណាច​​ត្រួតត្រារបស់បរទេសបាន ។ ព្រះគ្រូអាចារ្យហែម ចៀវ បាននិយាយថា ឆ្នាំងបាយលោកសង្ឃគឺនៅនឹងប្រជាជន បើប្រជាជនវេទនា អត់បាយ ប្រជាជន​គ្មានសិទ្ធិសេរីភាព បើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ជះគេ លោកសង្ឃក៏ទទួល អំណោយផលអាក្រក់ដែរ ។ ដូច្នេះ ព្រះសង្ឃដែលមានភារកិច្ចប្រោសសត្វលោក គឺត្រូវស្តីប្រដៅអោយប្រជាជនមានស៊ី មានស្លៀក មានសេរីភាពក្នុងប្រទេសឯករាជ្យ និងសន្តិភាពដ៏បរិបូណ៌ ។ ទឹកភ្នែកប្រជារាស្ត្រ គឺទឹកភ្នែកព្រះសង្ឃ ។
ទីបំផុត ព្រះគ្រូអាចារ្យហែម ចៀវ ត្រូវពួកបារាំងចាប់យកទៅឃុំឃាំង និងធ្វើទា​រុណកម្មនៅគុកកោះត្រឡាច រហូតសុគតនៅឆ្នាំ ១៩៤៣ ។​





[1] ពន់ ឆាយ , អក្សរសិល្ប៍ខ្មែរ, វិច្ឆិកា ២០១១ ។
[2]ជំរឿនទូទៅនៃប្រទេសកម្ពុជា ឆ្នាំ២០០៨, វិទ្យាស្ថិតិ ក្រសួងផែនការ , សីហា ២០០៩ ។
[3] Wikipedia
[4] ព្រះរាជក្រឹត្យលេខ នស/រកត/១២០៣/១៤៤៥
[5] .សូមអាន សិក្សាប្រវត្តិអក្សរសាស្ត្រខ្មែរ, លាង ហាប់អាន, ទំព័រ១២ ។
[6] . គេហទំព័រ Wikipedia , កម្ពុជាសម័យអាណាចក្រភ្នំ ។
[7] .សួមអាន Wikipedia,កម្ពុជាសម័យអាណាចក្រភ្នំ  
[8] .មីសែល ត្រាណេ, វប្បធម៌ អារ្យធម៌ អង្គរបុរី, ទំព័រ៣០ ។
[9] .សូមអាន ប្រវត្តិសាស្ត្រខ្មែរសង្ខេប, រៀបរៀងដោយ ហ៊ុន ធីរិទ្ធ,​២០០២,​ទំព័រ ១១­១៥ ។
[10] .គេហទំព័រ Wikipedia, កម្ពុជាសម័យអាណាចក្រចេនឡា
[11] .នាទី ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
[12] .សូមអាន ខ្ញុំចង់ដឹង ជនជាតិខ្មែរ ស.វទី១ ដល់ទី១៥ ភាគ១ , Sipar, 2003
[13] . សូមអាន សិក្សាល្បើកអង្គរវត្ត , រៀបរៀងដោយ ទូច ផារ៉ា.នៅ សម្បត្តិ, ២០០៨ ។
[14] .ការផ្សាយរបស់ពត៌មានអង្គរបុរី,ព.ស២៥៤៨, ព្រះបាឡាត់ឃោសនាគ ហែម ចៀវ វីរបុរសជាតិ, ឯកសារប្រវត្តិសាស្ត្រ ព្រះពោធិវង្ស សូរ ហាយ , ទំព័រ ៥ ។

1 comment:

  1. ជម្រាបលោក/អ្នក អំណត់ លីនដា
    អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ត្រូវបានប្រទាននាមដោយព្រះបាទសម្តេចព្រះស្រីសុវត្ថិ (ព្រះបាទស៊ីសុវត្ថិ) មិនមែនដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុទេ។ សូមជម្រាបថា ដោយសារនៅក្នុងវាំងមានអ្នកប្រាជ្ញម្នាក់ទៀតមានឈ្មោះអ៊ូដែរ ទើបព្រះអង្គហៅឈ្មោះង៉ុយជាឈ្មោះក្រៅរបស់គាត់សម្គាល់ឱ្យខុសគ្នាវិញ ។

    ReplyDelete