អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Friday, August 12, 2016

តំបន់ការពារធម្មជាតិកម្ពុជា


រូបភាពឧទ្យានជាតិ ព្រះសីហនុរាម



សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥២ កន្លែង  ដែលចែកជា​៥ផ្នែកគឺ៖
១. ឧទ្យានជាតិ
ឧទ្យានជាតិនៅកម្ពុជាយើងមានចំនួន ១១ កន្លែងគឺ៖
ក. ឧទ្យានជាតិ ព្រះកុសម (គិរីរម្យ) ស្ថិតនៅខេត្តកំពង់ស្ពឺ និងកោះកុង មានផ្ទៃដី ៣៥ ០០០ហិចតា
ខ. ឧទ្យានជាតិ បុទុមសាគរ មានទីតាំងនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា
គ. ឧទ្យានជាតិ ព្រះមុនីវង្ស (បូកគោ) មានទីតាំងនៅខេត្តកំពត ដែលមានផ្ទៃដី ១៤០ ០០០ហិចតា
ឃ. ឧទ្យានជាតិ កែប មានទីតាំងនៅខេត្តកែប ដែលមានផ្ទៃដី ៥០០០ ហិចតា
ង. ឧទ្យានជាតិ ព្រះសីហនុរាម មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី១៥០ ០០០ ហិចតា
ច. ឧទ្យានជាតិ ភ្នំគូលេន មានទីតាំងនៅខេត្តសៀមរាប មានផ្ទៃដី ៣៧ ៥០០ ហិចតា
ឆ. ឧទ្យានជាតិ វីរៈជ័យ មានទីតាំងនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៣៣២ ៥០០ហិចតា
ជ. ឧទ្យានជាតិ ជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដី ៤០១ ៣១៣ ហិចតា
ឈ. ឧទ្យានជាតិ អូរយ៉ាដាវ ស្ថិតនៅខេត្តរតនគិរី មានផ្ទៃដី ១០១ ៣៤៨ ហិចតា
ញ. ឧទ្យានជាតិ រាជបណ្ឌិតសភាកម្ពុជា តោជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ដែលមានផ្ទៃដី ១១ ៤៣៥ ហិចតា
ដ. ឧទ្យានជាតិ​ វ៉ឺនសៃ-សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង និងរតនគិរី មានផ្ទៃដី ៥៧ ៤៦៩ ហិចតា

២. ដែនជម្រកសត្វព្រៃ
ដែនជម្រកសត្វព្រៃកម្ពុជាមានចំនួន ២០ កន្លែងគឺ៖
ក. ដែនជម្រកសត្វព្រៃ ភ្នំឱរាល់ ស្ថិតនៅជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានផ្ទៃដី ២៥៣ ៧៥០ ហិចតា
ខ. ដែនជម្រកសត្វព្រៃ ភ្នំសំកុស ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា
គ. ដែនជម្រកសត្វព្រៃ ពាមក្រសោប ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៣ ៧៥០ ហិចតា
ឃ. ដែនជម្រកសត្វព្រៃ រនាមដូនសំ១ (បាត់ដំបង និងបន្ទាយមានជ័យ ១៦ ៥៦៥ ហិចតា) រនាមដូនសំ២ (បាត់ដំបង ២១ ៣៣៥ ហិចតា) រនាមដូនសំ៣ (បាត់ដំបង ២ ១២១ ហិចតា)
ង. ដែនជម្រកសត្វព្រៃ គូលេន-ព្រហ្មទេព ស្ថិតនៅខេត្តសៀមរាប និងព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា
ច. ដែនជម្រកសត្វព្រៃ បឹងពែ ស្ថិតនៅខេត្តកំពង់ធំ មានផ្ទៃដី ២៤២ ៥០០ ហិចតា​
ឆ. ដែនជម្រកសត្វព្រៃ លំផាត់ ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២៥០ ០០០ហិចតា
ជ. ដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២២២ ៥០០ ហិចតា
ឈ. ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៤៧ ៥០០ ហិចតា
ញ. ដែនជម្រកសត្វព្រៃ ស្នួល ស្ថិតនៅខេត្តក្រចេះ មានផ្ទៃដី ៧៥ ០០០ ហិចតា
ដ. ដែនជម្រកសត្វព្រៃ ឆែប ស្ថិតនៅខេត្តព្រះវិហារ និងស្ទឹងត្រែង មានផ្ទៃដី ១៩០ ០២៧ ហិចតា
ឋ. ដែនជម្រកសត្វព្រៃ ស្រែពក ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៣៧២ ៩៧១ ហិចតា
ឌ. ដែនជម្រកសត្វព្រៃ តាតៃ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១៤៤ ២៧៥ ហិចតា
ឍ. ដែនជម្រកសត្វព្រៃ កែវសីមា ស្ថិតនៅខេត្តមណ្ឌលគិរី និងក្រចេះ មានផ្ទៃដី ២៩២ ៦៩០ ហិចតា
ណ. ដែនជម្រកសត្វព្រៃ សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៦៦ ៩៣២ ហិចតា និងដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច មានផ្ទៃដី ៦៥ ៣៨៩ ហិចតា
ត. ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងព្រះវិហារ ផ្ទៃដី ៤៣១ ៦៨៣ ហិចតា
ថ. ដែនជម្រកសត្វព្រៃ ព្រះរការ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៩០ ៣៦១ ហិចតា

៣. ដែនជម្រកសត្វស្លាបទឹក
កម្ពុជាក៏មានដែនជម្រកសត្វស្លាបទឹកដែរ ដែលមាន ៤ កន្លែងគឺ៖
ក. ដែនជម្រកសត្វស្លាបទឹក ព្រែកទ័ល  ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថាង (ត្រង់ចំណុចឡូតិ៍នេសាទលេខ២) ក្នុងឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្តោយព្រែកដា និងព្រែកស្ពោត។ តំបន់នេះមានសត្វព្រៃរស់នៅផ្តុំគ្នា ដូចជា សត្វស្លាប៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ ល្មូន១៩ប្រភេទ។ តំបន់នេះមានផ្ទៃដី ២១ ៣៤២ ហិចតា
ខ. ដែនជម្រកសត្វស្លាបទឹក  បឹងឆ្មារ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ មានផ្ទៃដី ២៨ ០០០ ហិចតា
ឃ. ដែនជម្រកសត្វស្លាបទឹកស្ទឹងត្រែង  ស្ថិតនៅខេត្តស្ទឹងត្រឹង មានផ្ទៃដី ១៤ ៦០០ ហិចតា
ង. ដែនជម្រកសត្វស្លាបទឹក កោះកាពិ និងប្រជុំកូនកោះ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១២ ០០០ហិចតា។

៤. តំបន់ការពារទេសភាព
តំបន់ដែលមានការការពារទេសភាពនៅកម្ពុជាមាន ១២ កន្លែងគឺ៖
ក. តំបន់ការពារទេសភាព អង្គរ ស្ថិតនៅខេត្តសៀមរាប មានផ្ទៃដី ១០ ៨០០ហិចតា
ខ. តំបន់ការពារទេសភាព បន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៨១ ២០០ហិចតា
គ. តំបន់ការពារទេសភាព ព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៥០០០ ហិចតា
ឃ. តំបន់ការពារទេសភាព អាងត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  ផ្ទៃដី ១២ ៦៥០ ហិចតា។
ង. តំបន់ការពារទេសភាព កោះកេរ  នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានផ្ទៃដី ៣ ៥០៨ ហិចតា
ច. តំបន់ការពារទេសភាព បេងមាលា នៅឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ផ្ទៃដី ៣១៥ ហិចតា
ឆ. តំបន់ការពារទេសភាព ប្រាសាទសំបូរព្រៃគុក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផ្ទៃដី២ ៩៨២ ហិចតា
ជ. តំបន់ការពារទេសភាព ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៧៨០ ហិចតា
ឈ. តំបន់ការពារទេសភាព បន្ទាយទ័ព ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ១០៨ ហិចតា
ញ. តំបន់ការពារទេសភាព អន្លង់ព្រីង ស្ថិតនៅខេត្តកំពត មានផ្ទៃដី ២១៧ ហិចតា
ដ. តំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប នៅខេត្តកំពង់ធំ និងសៀមរាប ផ្ទៃដី ៣១ ១៥៩ ហិចតា
ឋ. តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានផ្ទៃដី ៨ ៣០៥ ហិចតា

៥. តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់ដែលគេអាចប្រើប្រាស់បម្រើផលប្រយោជន៍ច្រើនយ៉ាងមាន ៥ កន្លែងគឺ៖
ក. ដងពែង ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៧ ៧០០ហិចតា
ខ. សំឡូត ស្ថិតនៅខេត្តបាត់ដំបង មានផ្ទៃដី ៦០ ០០០ហិចតា
គ. ទន្លេសាប  នៅចន្លោះខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ផ្ទៃដី ៣១៦ ២៥០ហិចតា
ឃ. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃដី ៥ ៥២០ ហិចតា
ង. ពញាក្រែក ស្ថិតនៅខេត្តត្បូងឃ្មុំ មានផ្ទៃដី ១៩៩ ហិចតា៕​​

រៀបរៀងដោយ លីដា អំណត់

No comments:

Post a Comment