រូបភាពដោយ អ្នកស្រី កែវ ចន្ទបូរណ៍
ទន្លេសាប[1]គឺជាទន្លេមួយដែលតភ្ជាប់បឹងទន្លេសាប
(បឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍) ទៅទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ នៅត្រង់តំបន់មួយគឺចតុមុខ
។ ទន្លេនេះមានប្រវែងប្រហែល ១០០ គីឡូម៉ែត្រ ហូរកាត់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង
កណ្តាល និងក្រុងភ្នំពេញ ។
ទន្លេសាបគឺជាតំបន់ដីសើមទឹកសាបដែលមានសារៈប្រយោជន៍ជាងគេ
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្តប់ផ្ទៃដី ២៥០ ០០០ ដល់ ៣០០ ០០០ហិចតា នៅរដូវក្តៅ
និងមានវិសាលភាពជាងនេះ៥រឺ៦ដង នៅរដូវវស្សា ។
តំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល
ហើយប្រព័ន្ធអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវៈចម្រុះផ្សេងៗជាច្រើនទៀត។ ជីវៈចម្រុះនេះជួយផ្គត់ផ្គង់ប្រជាជន
១/៤ នៃខេត្តទាំងឡាយដែលនៅជុំវិញទន្លេសាប និងបឹងទន្លេសាបដូចជា សៀមរាប ពោធិ៍សាត់
បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង៕
No comments:
Post a Comment