វត្តភ្នំ ទីសក្ការដ្ឋានប្រវត្តិសាស្ត្រ ជាបេះដូងនៃរាជធានីភ្នំពេញ។ រមណីយដ្ឋានដ៏ល្អឯកនេះ បាននិងកំពុងអង្រួនអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យនៅតែចងចាំជានិច្ច បើទោះបីពួកគេវិលត្រឡប់ទៅផ្ទះវិញក៏ដោយ។ អ្នកទាំងអស់គ្នាដឹងទេថា តើវត្តភ្នំមានប្រវត្តិដើមទងយ៉ាងដូចម្តេច?
ក្នុងគ.ស. ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅលើទីទួលក្បែរច្រាំងទន្លេបួនមុខ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេបានជន់លិចរហាចរហឹម។ ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែប្រទះឃើញដើមគគីរធំមួយអណ្តែតមកក្បែរច្រាំង។ ដោយអំណាចទឹកហូរនិងរលកចុះឡើងៗ ដើមគគីរនោះក៏ចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។ លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឱ្យមកជួយទាញយកដើមគគីរនោះឡើង។ អ្នកជិតខាងក៏នាំគ្នាយកខ្សែពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះ ដូនពេញយកកំណាត់ឈើទៅកោសកៀរសម្អាតភក់ចេញ គាត់់ក៏ប្រទះឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរដែលព្រះហស្ថម្ខាងកាន់ដំបង ព្រះហស្ថម្ខាងទៀតកាន់ស័ង្ខ ហើយបួងព្រះកេសា។ ដូនពេញ និងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានបដិមាជាទីគោរពបូជា។ ពួកគាត់ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះរបស់គាត់នោះឱ្យទៅជាភ្នំមែនទែន។ បន្ទាប់មក គាត់ឱ្យគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បម្រុងសង់នៅលើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និងអ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គទៅតម្កល់ទុកក្នុងវិហារដែលសង់រួច។ ចំណែកទេវរូបថ្មមួយអង្គទៀត គាត់ដង្ហែទៅតម្កល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា "អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។ កាលសាងសង់វិហាររួចហើយ យាយពេញបាននិមន្តព្រះសង្ឃមកគង់ក្នុងវត្តទិសខាងលិចនៅលើជើងភ្នំនោះ ទើបមានឈ្មោះថា "វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាតបានចាកចោលក្រុងអង្គរ។ លុះឆ្នាំ១៤៣៤ ទ្រង់បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ (ទីក្រុងចតុមុខ)។ លុះទ្រង់សុគតទៅ គេបានកសាងចេតិយធំមួយនៅក្រោយព្រះវិហារក្នុងបរិវេណវត្តភ្នំ ដើម្បីតម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និងចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតិយនោះ ក៏មាននៅសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតិយ និងព្រះវិហារនៅវត្តភ្នំបានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និងឆ្នាំ ១៩២៦ ដែលធ្វើឱ្យវាមានសម្រស់កាន់តែប្រសើរឡើងៗ។
(សម្រួលអត្ថបទចាក វីគីភីឌាខ្មែរ)

សម្រួលអត្ថបទដោយ : លីដា អំណត់
No comments:
Post a Comment