អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Wednesday, August 17, 2016

ហេតុអ្វីបានជាមានការកសាងប្រាសាទអង្គរវត្ត?



ប្រភពដែលពន្យល់ពីការកសាងប្រាសាទអង្គរវត្តមាន៣គឺ ៖
       ១. តាមប្រវត្តិសាស្ត្រ (ការពិត)
·         ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា​វិស្ណុនិយម
·         ជាផ្នូររបស់ព្រះបាទសូរ្យវរ័្មនទី២ដែលមានមរណនាមថា បរមវិស្ណុលោក ជាហេតុធ្វើ​អោយប្រាសាទនេះមានឈ្មោះបុរាណមួយថា ប្រាសាទព្រះបរមវិស្ណុលោក
·         បង្ហាញពីកិត្យានុភាពរបស់អាណាចក្រខ្មែរក្នុងសម័យអង្គរ
·         ជារាជប្បវេណីរបស់ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ
       ២. តាមអក្សរសិល្ប៍សំណេរ
             បើតាមអត្ថបទល្បើកអង្គរវត្ត[1] រឺសាស្ត្រាព្រះកេតុមាលារបស់ អ្នកប៉ាង បានអោយដឹងថា​ប្រាសាទអង្គរវត្តកសាងឡើងដើម្បីជាចំណងដៃរបស់ព្រះឥន្ទ្រជូនដល់បុត្រអតីត​ជាតិរបស់ទ្រង់គឺ ព្រះកេតុមាលា (សូរ្យវរ័្មនទី២)
      ៣. តាមអក្សរសិល្ប៍ប្រជាប្រិយ
           បើយោងតាមព្រេងកថា រឿងប្រាសាទអង្គរ[2] គេអាចនិយាយថាប្រាសាទ​មួយនេះ​សាងឡើងដោយព្រះពិស្ណុការ (បុត្រារបស់នាង ទិព្វ សុតាចន្ទ និងតា លឹម សេង) ដើម្បីថ្វាយដល់​ព្រះកេតុមាលាដែលជាអតីតបុត្ររបស់ព្រះឥន្ទ្រាធិរាជ ។


[1] . សូមអាន សិក្សាល្បើកអង្គរវត្ត , រៀបរៀងដោយ ទូច ផារ៉ា និង នៅ សម្បត្តិ, ២០០៨ ។
[2] . ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ, ប្រជុំរឿងព្រេងខ្មែរ, រឿងប្រាសាទអង្គរ, ភាគ៥, បោះពុម្ពឆ្នាំ២០០១។

No comments:

Post a Comment